សាំងឡើងថ្លៃទៀតហើយ!
- 2019-04-01 04:13:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាំងឡើងថ្លៃទៀតហើយ!
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈដែលអនុវត្តពីថ្ងៃទី ០១ ដល់ ១៥ ខែមេសា ឆ្នាំ២០១៩ គឺ៖
-ប្រេងសាំងធម្មតា តម្លៃ ៣៧៥០រៀលក្នុងមួយលីត្រ ឡើងថ្លៃ ១៥០រៀល
-ប្រេងម៉ាស៊ូត តម្លៃ ៣៥៥០រៀលក្នុងមួយលីត្រ តម្លៃដដែល។
សូមជម្រាបថា នេះជាការឡើងថ្លៃជាលើកទី៦ នៅដើមឆ្នាំ២០១៩នេះ ដោយ៖
-ពីថ្ងៃទី១៦-៣១ មករា ឆ្នាំ២០១៩៖ សាំងឡើង ១០០រៀល មក ៣៣០០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៣០០រៀល
-ពីថ្ងៃទី១-១៥ កុម្ភៈ ឆ្នាំ២០១៩៖ សាំងឡើង ៥០រៀល មក ៣៣៥០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៤០០រៀល
-ពីថ្ងៃទី១៦-២៨ កុម្ភៈ ឆ្នាំ២០១៩៖ សាំងឡើង ៥០រៀល មក ៣៤០០រៀល, ម៉ាស៊ូតឡើង ៥០រៀល មក ៣៤៥០រៀល។
-ពីថ្ងៃទី១-១៥ មីនា ២០១៩៖ សាំងឡើង ១០០រៀល មក ៣៥០០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៥៥០រៀល។
-ពីថ្ងៃទី១៦-៣១ ខែមីនា ឆ្នាំ២០១៩៖ សាំងឡើង ១៥០រៀល មក ៣៦៥០រៀល, ម៉ាស៊ូត តម្លៃដដែលគឺ ៣៥៥០រៀល៕