ឈ្មោះ​សករាជ​អធិរាជ​ជប៉ុន នឹង​ត្រូវ​ផ្លាស់ប្តូរ

  • 2019-04-01 06:41:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៩​នេះ រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ថា «Reiwa» ឬ «Gengo» នឹង​ក្លាយ​ជាឈ្មោះ​នៃ​សករាជ​អធិរាជថ្មី ចាប់ពីថ្ងៃទី១ ខែឧសភាតទៅ ដោយ​បញ្ចប់​នូវ​សករាជ «Heisei» ពោលគឺ​នៅពេល​ដែល​ព្រះ​អង្គម្ចាស់ Naruhito ឡើង​គ្រង​រាជ្យ​សម្បត្តិ។

ព្រះ​អង្គម្ចាស់ Naruhito ( រូបថត៖ Reuter)
ព្រះ​អង្គ​ម្ចាស់ Naruhito នឹង​ឡើង​ស្នងរាជ្យ​ពីបិតាគឺ​ព្រះចៅ​អធិរាជ Akihito ដែល​នឹង​ត្រូវដាក់រាជ្យ​នាថ្ងៃទី៣០ ខែមេសា​ខាងមុខនេះ។
ព្រះអង្គម្ចាស់ Naruhito (ឆ្វេង) ព្រះចៅ Akihito (ស្តាំ)។​ រូបថត៖ Reuter

ឈ្មោះ​សករាជអធិរាជ «Reiwa» នឹង​ត្រូវប្រើប្រាស់​លើ​ឯកសារ​ផ្លូវការនានា កាសែត ប្រតិទិន និង​កាក់។ ហើយ​នេះ​គឺ​ជាឈ្មោះ​សករាជអធិរាជ​ទី៥ ដែល​ប្រើប្រាស់​ក្នុងប្រទេស​ជប៉ុន​នាសម័យទំនើប​ក្នុងនោះរួមមាន៖ ទី១. Meiji និង​ទី២. Taisho (ពីឆ្នាំ ១៩១២-១៩២៦), ទី៣. Showa (ពីឆ្នាំ១៩២៦-១៩៨៩) និង​ទី៤ នាពេលបច្ចុប្បន្នគឺ Heisei។

ព្រះ​អង្គម្ចាស់ Naruhito ( រូបថត៖ Reuter)

សូម​រំលឹក​ថា ​ព្រះចៅអធិរាជ Akihito បាន​ប្រកាស​អំពី​បំណង​នៃការ​ដាក់រាជ្យនេះ កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ដោយសារតែ​បញ្ហា​ព្រះរាជ​សុខភាព និង​ព្រះជន្ម កាន់តែ​ចាស់​វស្សា។ សភាជប៉ុន កាលពីខែមិថុនា ឆ្នាំ​២០១៧ បាន​អនុម័ត​ច្បាប់​សម្រាប់​ត្រួសត្រាយផ្លូវដល់​ព្រះចៅ​អធិរាជដែលមាន​ព្រះជន្ម ៨៥ព្រះវស្សា​អង្គនេះ ដាក់រាជ្យ។  នេះ​នឹង​ក្លាយជា​ការ​ដាក់​រាជ្យ​លើក​ដំបូង របស់​អធិរាជ​នៃ​ប្រទេស​ជប៉ុន ក្នុង​រយៈពេល​ជាង ២០០​ឆ្នាំ​មកនេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;