តោះ! មើល Trailer រឿង “Annabelle Comes Home”

  • 2019-04-01 09:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មីនា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ក្រុមហ៊ុន Warner Bros. Pictures បាន​បញ្ចេញ​វីដេអូ​ខ្លី​ដំបូង​នៃ​ខ្សែ​ភាពយន្ត​ថ្មី​ “Annabelle Comes Home” ជា​ផ្លូវការ។

អ្វី​ដែល​ទាក់ទាញ​បំផុត​ តាម​រយៈ​វីដេអូ​ខ្លី​មួយ​នេះ​គឺ សាច់​រឿង​បែប​រន្ធត់​ថ្មី​មួយ​នេះ​គឺ​ថត​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​តួអង្គ​សំខាន់​ៗ​ពី​មុន ដូច​ជា តារា​សម្ដែង Patrick Wilson  និង Vera Farmiga ជា​ដើម។ ពួកគេ​ត្រូវ​ប្រឈម​ជាមួយ​តុក្កតា Annabelle ដែល​បាន​រួច​ពី​ការ​ឃុំខ្លួន ហើយ​ព្យាយាម​លង​បន្លាច​កូន​ស្រី​របស់​ពួកគេ។

ជាមួយ​គ្នា​នោះ​ដែរ វីដេអូ​មួយ​នេះ​ក៏​បាន​បង្ហាញ​ពី​របស់​មួយ​ចំនួន​ដែល​ធ្លាប់​មាន​វត្តមាន​ក្នុង​រឿង​មុន​ៗ​ផង​ដែរ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ YouTube ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី
;