Man Utd ភ្លាត់​ឱកាស​ឡើង​ឈរ​លេខ៣ ក្រោយ​ចាញ់ Wolves

  • 2019-04-03 02:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester United បាន​បាត់បង់​ឱកាស​ឡើង​ឈរ​លេខ៣ នៅ​តារាង Premier League ក្រោយ​ចាញ់​ក្រុមកញ្ជ្រោង Wolves ២-១ កាលពីយប់មិញ (វីដេអូ​នៅ​ផ្នែក​ខាងក្រោម​នៃ​អត្ថបទ)។

កីឡាករ​ក្រុម Wolves (លឿង) អបអរ ខណៈ​កីឡាករ​ក្រុម Man Utd សោកស្ដាយ ក្រោយ​ចប់​ការប្រកួត (រូបភាព​ផ្ដល់​សិទ្ធិដោយ Reuters)
ចាប់​ផ្ដើម​ការប្រកួត​បានតែ ១៣នាទី Scott McTominay បាន​ជួយ​ឲ្យបិសាចក្រហម នាំមុខ​ ១គ្រាប់​មុន ប៉ុន្តែ​បាន​តែជាង ១០នាទីក្រោយ​មក​ Diogo Jota របស់ Wolves បាន​ស៊ុត​តាមស្មើវិញ។ នៅ​នាទី ៥៧ ប្រធាន​ក្រុម Man Utd គឺ Ashley Young ត្រូវ​បាន​បណ្ដេញចេញ ដោយសារ​ទទួល​កាតលឿង ២ដង។ ក្រុមម្ចាស់ផ្ទះ បាន​ចាប់​យក​ឱកាស​នេះ ហើយ​បាន​វាយ​សម្រុក​រហូត​បាន​សម្រេច​នៅ​នាទី ៧៧ ដែល​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង របស់ Chris Smalling។
Ashley Young ទទួលកាត​លឿង​លើក​ទី២ ក្រោយ​បង្ក​កំហុស​លើ​កីឡាករ​របស់ Wolves (រូបភាព​ផ្ដល់​សិទ្ធិដោយ Reuters)

លទ្ធផលនេះ ធ្វើ​ឲ្យ​ក្រុម​លោក Ole Gunnar Solskjaer នៅ​តែ​ឈរ​លេខ ៥ ដោយ​មាន ៦១ពិន្ទុ ចាញ់​ក្រុម​លេខ ៣ Arsenal ១ពិន្ទុ និង​ស្មើ​ពិន្ទុ​ក្រុម​លេខ ៤ Spurs និង​លើស​ក្រុម​លេខ៦ Chelsea ១ពិន្ទុ ប៉ុន្តែ​ក្រុម​ទាំង៣ នោះ នៅ​សល់១ប្រកួត​ក្នុង​ដៃ៕

សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម​នេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;