iPhone នៅចិន នៅ​តែថ្លៃជាង​ទូរសព្ទ​គូប្រជែង ទោះ Apple ព្រមទម្លាក់ថ្លៃ

  • 2019-04-04 01:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្លើយតប​នឹង​គោលនយោបាយ​កាត់​បន្ថយ​ពន្ធ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ក្រុមហ៊ុន Apple ក៏​សម្រេច​ទម្លាក់​ថ្លៃ​ទូរសព្ទ iPhone របស់​ខ្លួន ដោយ​គិត​មក​ទល់​សព្វថ្ងៃ​មាន​ការ​ថយ​ចុះ​ជាង​មុន​ប្រមាណ ៧៥ ដុល្លារ​សម្រាប់​សេរ៊ី​ក្រោយ iPhone XR, iPhone XS និង iPhone XS Max។ ត្បិត​អី​ជា​ការ​បន្ធូរបន្ថយ ប៉ុន្តែ​បើ​ធៀប​នឹង​គូ​ប្រជែង​ក្នុង​ស្រុក​តម្លៃ​ទូរសព្ទ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក នៅ​តែ​ខ្ពស់​ជាង​គេ​ដាច់​ឆ្ងាយ​ដដែល។

អតិថិជន​កំពុង​មើល​ទូរសព្ទ​ iPhone ក្នុងហាង​ Apple មួយកន្លែង​នៅចិន (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
ហាងឆេង​ចុង​ក្រោយ​ក្នុង​ទីផ្សារ​ចិន iPhone XS ​តម្លៃ **៨ ១៩៩ យាន់​ឬ​ជាង ១ ២០០ ដុល្លារ** ធៀប​នឹង Mate 20 Pro ប្រភេទ RAM 8GB និង ROM 256GB ដែល​ជា​ជំនាន់​ក្រោយ​ផុត​លេខ​របស់ Huawei ​ថ្លៃ​ត្រឹម **៦ ២៩៩ យាន់​ឬ​ក្បែរ ៩៥០ ដុល្លារ** ។ ទោះ​បី​តម្លៃ P30 Pro ដែល​ទើប​បង្ហាញ​ខ្លួន​មិន​ទាន់​បញ្ជាក់​មែន​ពិត ក៏​គេ​រំពឹង​ថា​នឹង​មិន​ឡើង​ខ្ពស់​ជាង Mate 20 Pro ប៉ុន្មាន​នោះ​ដែរ។
Huawei ទូរសព្ទគូប្រជែងរបស់ iPhone នៅចិន

សញ្ញា​អវិជ្ជមាន​សម្រាប់​ផ្លែប៉ោម​ក្នុង​ទីផ្សារ​ចិន​ ទំនង​ជា​មិន​អាច​បញ្ចប់​ត្រឹម​នេះ​ទេ ដោយ​យោង​តាម​របាយការណ៍​ពី MyDrivers កន្លង​ទៅ​បាន​ចុះ​ផ្សាយ​ថា Huawei លក់​ដាច់ Mate 20 បាន​ច្រើន ជាង ១០ លាន​គ្រឿង​ត្រឹម​រយៈ​ពេល ៤ ខែ​កន្លះ ដែល​ជា​កំណត់ត្រា​ផ្តួល​សេរ៊ី​ចាស់ Mate 10 ទៀត​ផង ហើយ​ក្នុង​នោះ​អតិថិជន​ភាគ​ច្រើន​មាន​វ័យ​ក្រោម ៣៥ ឆ្នាំ៕

ប្រភព៖ GSMarena ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;