Man City ដណ្ដើម​តំណែង​កំពូល​តារាង​ពី Liverpool ក្រោយ​ឈ្នះ​ផុយៗ​យប់មិញ

  • 2019-04-04 02:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Manchester City បាន​ឡើង​ទៅឈរ​កំពូល​តារាង​ Premier League ជំនួស​ក្រុម Liverpool វិញហើយ ក្រោយ​ឈ្នះ​ក្រុម​ក្បែរ​បាត​តារាង Cardiff ២-០។

Kevin de Bruyne និង Leroy Sane អ្នក​ស៊ុត​បញ្ចូលទី​ទាំង២គ្រាប់​របស់ City (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
លទ្ធផល​នេះ ជួយ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​មួយនេះ លើស​ពិន្ទុ​ក្រុម​លោក Jurgen Klopp ១ពិន្ទុ ខណៈ​លីគ​កំពូល​អង់គ្លេស នៅ​សល់​តែ ៦ប្រកួត​ទៀត​ប៉ុណ្ណោះ។

២គ្រាប់​របស់​ Man City កាលពីយប់មិញនេះ រកបានដោយខ្សែបម្រើ​ប៊ែលហ្សិក Kevin de Bruyne នៅ​នាទី ៦ និង Leroy Sane នៅ​ចុងតង់ទី១។

ប្រកួត​បន្ទាប់ Man City នឹង​ត្រូវ​ធ្វើដំណើរ​ទៅជួប​ក្រុម Brighton នៅ​​កីឡដ្ឋាន Wembley នា​ថ្ងៃសៅរ៍ ចុង​សប្ដាហ៍​នេះ៕

(រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

សូមទស្សនា​វីដេអូហាយឡាយ ខាងក្រោមនេះ៖

(រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;