ចិន នឹង​ទទួល​បាន​ខែល​មីស៊ីល S-400​ទី២ ពី​រុស្ស៊ី មុន​កាល​កំណត់

  • 2019-04-04 04:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រព័ន្ធ​ខែល​មីស៊ីល S-400 ទី២ របស់​រុស្ស៊ី នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​តាម​ផ្លូវ​សមុទ្រ នាខែ​កក្កដា ឆ្នាំ​២០១៩​ខាងមុខ​នេះ ពោល​គឺមុន​កាល​កំណត់​ ៥ខែ។ នេះបើតាម​ប្រភព​យោធា​រុស្ស៊ី ដែល​បាន​ប្រាប់​សារព័ត៌មាន TASS កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៩។

រូបថត៖ Reuters
សូម​រំលឹក​ថា ចិន​បាន​ទទួល​ប្រព័ន្ធ​មីស៊ីល S-400 ទី១ ក្នុង​ចំណោម​៦គ្រឿង កាលពីឆ្នាំ​២០១៨ ខណៈ​សល់​៤គ្រឿងទៀត ត្រូវបាន​គេ​រំពឹង​ថា នឹង​បញ្ជូនឱ្យអស់​នៅឆ្នាំ​២០២០។ ចិន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​ខែល​មីស៊ីល S-400 ​ពីរុស្ស៊ី កាលពី​ឆ្នាំ២០១៤ ក្នុង​តម្លៃ​សរុប ៣ពាន់​លាន​ដុល្លារ បាន​ក្លាយ​ជា​បរទេស​ដំបូង​គេ ដែល​បាន​​ទិញ​ខែល​មីស៊ីល​នេះ។

បើ​ប្រៀបធៀប​នឹង​ខែល​មីសីល​អាមេរិក ដូចជា MIM-104 Patroit គឺខែល​មីស៊ីល S-400 របស់​រុស្ស៊ី មានតម្លៃ​ថោកជាង។ S-400 អាច​បាញ់​បាន​ចម្ងាយដល់ ៦០០គីឡូម៉ែត្រ និង​អាច​បាញ់​ទម្លាក់​យន្តហោះ​សត្រូវ ក្នុង​រយៈ​កម្ពស់ ២៧​គីឡូម៉ែត្រ។ ក្នុង១​ប្រព័ន្ធ​ខែល​មីស៊ីល​នេះ គឺ​បំពាក់​មីស៊ីល​បានដល់​ទៅ ៧២គ្រាប់​ក្នុង​ពេល​តែមួយ ហើយ​អាច​បាញ់សំដៅ​ទៅ​គោលដៅ​ផ្សេងៗ​គ្នា​លើ​អាកាស​ចំនួន ៣៦​គោលដៅ៕

ប្រភព៖ TASS ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;