ជើងខ្លាំងប្រដាល់​សេរី ៨រូប តតាំងគ្នា​ដណ្ដើម​ពាន Grand Prix នៅសង្វៀន ONE សិង្ហបុរី

  • 2019-04-05 04:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Chatri Sityodtong ស្ថាបនិក និង​ជា​ប្រធាន​ស្ថាប័ន ONE Championship បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក នា​ព្រឹក​ថ្ងៃ​ទី៥ ខែមេសា​នេះថា កីឡាករ​ប្រដាល់​សេរីជើងខ្លាំង ៨រូប នឹង​ត្រូវ​តតាំង​គ្នា​ដណ្ដើម​ពាន ONE Featherweight Kickboxing World Grand Prix ដែល​នឹង​ធ្វើ​ឡើង​នៅក្នុង​ព្រឹត្តិការណ៍ ONE: Enter The Dragon នៅ​ប្រទេស​សិង្ហបុរី នា​ថ្ងៃ​ទី១៧ ខែឧសភា​ខាងមុខនេះ។

កីឡាករ​ទាំង ៨រូបនោះ រួមមាន Giorgio Petrosyan (អ៊ីតាលី), Yodsanklai Fairtex (ថៃ), Samy Sana (បារាំង), Jo Nattawut (ថៃ), Dzhabar Askerov (រុស្ស៊ី), Andy Souwer (ហូឡង់), Enriko Kehl (អាល្លឺម៉ង់) និង Petchmorrakot Petchyindee (ថៃ)។

Yodsanklai Fairtex (ស្ដាំ) និង Andy Souwer នា​ការប្រកួត​នៅជប៉ុន កាលពីថ្មីៗនេះ (រូបភាព៖ ONE Championship)
លោក​ Chatri បាន​បញ្ជាក់ថា គូឯក​ក្នុង​ព្រឹត្តិការណ៍ ONE: Enter The Dragon គឺ​ជា​ការ​ប្រកួតខ្សែក្រវាត់ ពោល​គឺជើងខ្លាំង​ជប៉ុន Shinya Aoki ដែល​ទើប​ដណ្ដើម​បាន​ខ្សែ​ក្រវាត់ ONE Lightweight World Champion ពី​កីឡាករ​ហ្វីលីពីន Eduard Folayang នៅ​ជប៉ុន​ កាលពីចុង​ខែមីនា​កន្លងទៅ នឹង​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​លើកដំបូង ទល់​នឹង​កីឡាករ​វ័យ​ក្មេង​សិង្ហបុរី Christian Lee។
Shinya Aoki ពេលឈ្នះ​ខ្សែក្រវាត់ ONE Lightweight World Champion (រូបភាព៖ ONE Championship)

អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ទៀត​នោះ គឺ​អតីត​ជើងខ្លាំង​ប្រចាំ UFC គឺ​កីឡាករ​ Sage Northcutt ក៏​នឹង​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅសង្វៀន ONE នា​ប្រទេស​សិង្ហបុរី​ដែរ។ កីឡាករ​អាមេរិក​រូបនេះ នឹង​ប៉ះ​កីឡាករ​ប្រេស៊ីល Cosmo Alexandre។ ចំណែក​ឯការប្រកួត​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix រវាង​ Saygid Guseyn Arslanaliev និង Ariel Sexton ក៏​ធ្វើ​ឡើង​នា​ថ្ងៃ​ដូចគ្នា​នោះដែរ៕

Sage Northcutt (រូបភាព Instagram)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;