ថៃ រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ​នៅ​ក្រុង​បាងកក និង​ខេត្ត​៤ផ្សេង​ទៀត

  • 2019-04-05 09:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត​ថៃ បាន​បញ្ជា​ឱ្យ​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញ នៅ​មណ្ឌល​បោះឆ្នោត​ចំនួន៦​កន្លែង ក្នុង​ក្រុង​បាងកក និង​ខេត្ត​៤ទៀត​រួមមាន Lampang, Phetchabun, Phitsanulok និង Yasothon doy បន្ទាប់ពី​រកឃើញថា ​ចំនួន​អ្នក​បោះឆ្នោត មិនស៊ីគ្នា​ជាមួយ​ចំនួន​សន្លឹកឆ្នោត​ដែល​គូស ក្នុង​ប្រអប់​ឆ្នោត ក្នុង​មណ្ឌល​បោះឆ្នោត​ទាំងនេះ។

ប្រជាពលរដ្ឋថៃតម្រង់ជួរចូលរួមបោះឆ្នោត កាលពីថ្ងៃទី២៤ ខែមីនា (រូបថត៖ ផ្តល់សិទ្ធិដោយ Reuters)
ជាមួយ​គ្នា​នេះ គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត ក៏​បាន​បញ្ជា​ឱ្យ​ធ្វើការ​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​ផងដែរ នៅ​មណ្ឌល​បោះឆ្នោត​ចំនួន​២ ក្នុង Khon Kaen ផង​ដែរ។

ការ​សម្រេចចិត្ត​ឱ្យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ខាងលើ​នេះ គឺ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត កាលពី​ថ្ងៃទី៤ ខែ​មេសា ឆ្នាំ​២០១៩។ នេះបើតាម​ការ​បញ្ជាក់​របស់​លោក Sawaeng Boonmee អគ្គលេខាធិការរង​នៃគណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថៃ។

លោក​បាន​ថ្លែងថា កាលបរិច្ឆេទ​នៃការបោះឆ្នោត​ឡើងវិញ​នៅក្នុងមណ្ឌលទាំង៦កន្លែង​ នឹង​ធ្វើឡើង​បន្ទាប់ពី​ថ្ងៃ​សង្ក្រាន្ត។

ការបោះឆ្នោត និង​រាប់សន្លឹកឆ្នោតឡើងវិញនេះ គឺមានការ​ពាក់ព័ន្ធ​នឹង​ចំនួន​សន្លឹ​កឆ្នោត​​ដែល​កំពុងប្រដេញ​គ្នា​រវាង​គណបក្ស​ធំៗ​ផងដែរ។ យោងតាម​លទ្ធផល​បណ្តោះអាសន្ន​របស់​គណៈកម្មការ​រៀបចំការ​បោះឆ្នោតថៃ លោក Thitipat Chotedechachainan ដែល​ជា​បេក្ខជន​គណបក្ស​ Palang Pracharath ប្រចាំ​ក្រុងបាងកក បានឈ្នះសំឡេងឆ្នោត ដោយ​ទទួលបាន ២៧ ៤៨៩សំឡេង តាមពីក្រោយដោយ​លោក Treerat Sirichantharophas បេក្ខជន​​គណបក្ស​ភឿថៃ (Pheu Thai) ទទួល​បាន​ ២៣ ៩១២​សំឡេង និង​ទី៣ បាន​ទៅលើ​លោក Nicha Boonlue បេក្ខជន​គណបក្ស Future Forward ទទួលបាន ២៣ ៧០៧​សំឡេង៕

រូបថត៖ ផ្តល់សិទ្ធិ​ដោយ Reuters

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;