ទ័ព​ជើងទឹក​ថៃ ធ្វើ​តេស្ត​បាញ់​​មីស៊ីល​ប្រឆាំង​នាវា ក្នុង​សមយុទ្ធ​មួយ​ជាមួយ​អាមេរិក (មានវីដេអូ)

  • 2019-04-08 02:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​ជើងទឹក​ថៃ បាន​ធ្វើតេស្ត​បាញ់​មីស៊ីល​ប្រឆាំង​នាវា C-802A មួយ​គ្រាប់ ចេញពី​នាវា​ចម្បាំង HTMS Kraburi ក្នុង​អំឡុងពេល​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំមួយ​ជាមួយ​ទ័ព​អាមេរិក ក្នុង​សមុទ្រ Andaman កាលពី​ថ្ងៃទី៥ ខែ​មេសា ឆ្នាំ​២០១៩។

រូបថត៖ កងទ័ពជើងទឹកថៃ
ការ​ធ្វើតេស្ត​មីស៊ីល​នេះ គឺ​ជាផ្នែក​នៃ​កម្មវិធី​ហ្វឹកហ្វឺន​មួយ​នៃ​សមយុទ្ធ ដែល​បាញ់​បាន​ចម្ងាយ ១៨០​គីឡូម៉ែត្រ ចេញពី​មូលដ្ឋាន​ទ័ព​ជើងទឹក Phang Nga ដោយត្រូវ​គោលដៅ​យ៉ាង​ត្រឹមត្រូវ។ ​នេះ​ជាការ​បាញ់​លើកទី១​នូវ​អាវុធ​ប្រភេទ​នេះ​ ក្នុង​ទ័ព​ជើងទឹក​ថៃ និង​ជា​លើក​ដំបូង​ក្នុង​តំបន់​អាស៊ាន​ផងដែរ។
រូបថត៖ កងទ័ពជើងទឹកថៃ

សូម​ជម្រាប​ថា ការ​ធ្វើ​សមយុទ្ធ​រវាង​កងទ័ព​ទាំង២នេះ ធ្វើឡើង​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងសង្គ្រាម​ប្រឆាំង​នាវាមុជទឹក និង​ការ​ធ្វើឱ្យ​ប្រសើរឡើង​នូវការ​ចែក​រំលែក​​ព័ត៌មាន​រវាង​កងទ័ព​ជើងទឹក​ប្រទេស​ទាំង២។ សមយុទ្ធ​នេះ ចាប់ផ្តើម​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១២​មក។

កងទ័ព​ជើងទឹក​ថៃ រំពឹងថា សមយុទ្ធ​នេះ នឹងជួយ​ឱ្យកងទ័ព​របស់ខ្លួន​អាច​ការពារ​ផលប្រយោជន៍ជាតិ​នៅ​តំបន់​សមុទ្រ និង​នាំមុខគេ​ក្នុង​ការគ្រប់គ្រង​សន្តិសុខ​សមុទ្រ​ក្នុង​តំបន់​នេះ៕

ទស្សនាវីដេអូ៖

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;