កម្ពុជា ស្នើ​វៀតណាម ជួយ​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម ៥០​មេហ្គាវ៉ាត់ និង​ស្នើ​បង្កើន​ទម្លាក់​ទឹក​ឱ្យ​សេសាន២

  • 2019-04-08 06:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល បាន​ស្នើ​ឱ្យភាគី​វៀតណាម​ ជួយ​បន្ថែម​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ចំនួន ៥០មេហ្គាវ៉ាត់​បន្ថែម​ទៀត​តាម​ច្រក​ចូវដុក ដើម្បី​ដោះ​ស្រាយ​នូវការ​ខ្វះខាត​នាពេល​បច្ចុប្បន្ន។ សំណើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ស៊ុយ សែម និង​លោក Le Bien Cuong ទីប្រឹក្សា​ពាណិជ្ជកម្ម​ស្ថានទូត​វៀតណាម​ប្រចាំ​នៅកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏​បាន​ស្នើ​ឲ្យវៀតណាម​ បន្កើន​ការ​ទម្លាក់​ទឹក នៅតាម​បណ្តា​វារីអគ្គិសនី​ទាំង១៤ ផែ្នក​ខាង​វៀតណាម ដើម្បី​ឲ្យវារីអគ្គិសនី​សេសាន​ក្រោម២ របស់កម្ពុជា​ អាចមាន​ទឹក​បន្ថែម​ក្នុងការ​បង្កើន​ការ​ផលិត​ថាមពល​អគ្គីសនី។

ជាការ​ឆ្លើយតប លោក​ទីប្រឹក្សា​ពាណិជ្ជកម្ម បាន​ស្វាគមន៍ ហើយនឹង​ធ្វើរបាយការណ៍​ការ​ស្នើសុំនេះ ទៅកាន់​រដ្ឋាភិបាល​វៀតណាម៕

អត្ថបទ៖ សំភី

;