នាយករដ្ឋមន្រ្តី៖ អត្រា​ភាពក្រីក្រ​នៅ​កម្ពុជា មាន​ត្រឹម​ ៩%​តែ​ប៉ុណ្ណោះ

  • 2019-04-09 02:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​ថា អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា មានការ​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី ៥៣,៥% ក្នុងឆ្នាំ​២០០៤ មកក្នុងរង្វង់ ៩%​តែប៉ុណ្ណោះ​ក្នុងឆ្នាំ​២០១៨ ហើយនឹង​បន្ត​ធ្លាក់​ចុះ​ថែមទៀតនៅឆ្នាំ​២០១៩​នេះ។ នេះបើតាម​សារ​លិខិត​របស់​សម្តេច ហ៊ុន សែន ផ្ញើជូន​ប្រជាពលរដ្ឋខ្មែរ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំខ្មែរ​ប្រពៃណី​ជាតិ ចុះ​ហត្ថលេខា​កាលពីថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០១៩។

សម្តេច​លើកឡើង​ថា កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែមានភាព​ល្អប្រសើរ ដែល​បង្ហាញ​ឱ្យ​ឃើញតាមរយៈសូចនាករ​សង្គម ជាពិសេស​ការ​កើនឡើង​នៃ​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស) ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ពី ១០៤២ដុល្លារ ក្នុងឆ្នាំ​២០១៣ ដល់ ១៥៦៣ដុល្លារ​ក្នុងឆ្នាំ២០១៨។ ក្នុងនោះ​គម្លាត​នៃ​ប្រាក់​ចំណូល​របស់​ប្រជាជន ក៏មាន​ការធ្លាក់ចុះ​ជាលំដាប់​ផងដែរ។

ទន្ទឹម​នឹងនេះ រាជរដ្ឋាភិបាល​ក៏បាន​រៀបចំ​បង្កើន​ប្រាក់​ចំណូលជូន​មន្រ្តី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ ឱ្យទទួលបាន​ប្រាក់​បៀវត្សកាន់តែខ្ពស់​ពីមួយឆ្នាំ ទៅមួយ​ឆ្នាំ ដែល​ក្នុងឆ្នាំ​២០១៨​កន្លងទៅ ប្រាក់​បៀវត្ស​របស់​មន្រ្តី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ បានកើនដល់​កម្រិត​ជាង ១លានរៀល ហើយ​ការបើកបៀវត្ស បាន​ធ្វើទាន់ពេលវេលា គឺបើក២ដងក្នុងមួយខែ តាម​ប្រព័ន្ធ​ធនាគារ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម