ថៃ ធ្វើ​កម្មវិធី​វប្បធម៌ ៣ថ្ងៃ​ជាប់​គ្នា នៅ​ប្រាសាទ​ភ្នំរុង ខេត្ត​បុរីរម្យ

  • 2019-04-09 03:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថៃ បាន​រៀបចំ​កម្មវិធី​វប្បធម៌​រយៈពេល ៣ថ្ងៃ​ នៅ​ប្រាសាទ​ភ្នំរុង ក្នុង​ខេត្ត​បុរីរម្យ កាលពីចុង​សប្ដាហ៍​កន្លងទៅ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សាព័ត៌មាន​ថៃ The Nation។

រូបភាព៖ The Nation
ប្រភព​ដដែល​បញ្ជាក់ថា កម្មវិធី​នេះ ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ប្រពៃណី​វប្បធម៌ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ចូល​ទស្សនា​ប្រាសាទ​បុរាណ​មួយនេះ។

កម្មវិធីនេះ មាន​ការ​សម្ដែង​របាំ ការ​ធ្វើ​ពិធីសាសនាផ្សេងៗ ក៏ដូចជា​ការ​តាំងពិព័ណ៌ទំនិញ និង​ម្ហូបអាហារ​ផងដែរ។

សូម​បញ្ជាក់ថា ប្រាសាទ​ភ្នំរុង ជា​អតីត​ប្រាសាទ​បុរាណ​ខ្មែរ សាងសង់ឡើងរវាងចន្លោះសតវត្សទី១១ និងទី១២ តាមរចនាបថបាខែង និងរចនាបថបាយ័ន។ ប្រាសាទ​នេះ មាន​បាតុភូត​​អស្ចារ្យមួយ គឺ អំឡុង​ថ្ងៃ​ទី៣ ដល់ទី ៥ ខែមេសា ព្រះ​អាទិត្យ​បានរះ​ចែងចាំង​កាំរស្មី​ព្រមគ្នា ចូល​តាម​ទ្វារ​ទាំង ១៥ នៃ​ប្រសាទ​នេះ។ ចំណែក​ចាប់​ពី​ថ្ងៃ​ទី៨ ដល់ទី១០ ខែកញ្ញា ព្រះ​អាទិត្យ​​នឹង​លិច​ព្រម​គ្នា តាម​ច្រក​ទ្វារ​ទាំង ១៥ នៃ​ប្រាសាទ​នេះដូចគ្នា៕

រូបភាព៖ Xinhua
រូបភាព៖ The Nation
រូបភាព៖ Xinhua
រូបភាព៖ Xinhua
រូបភាព៖ Xinhua
រូបភាព៖ Xinhua

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;