ទូរទស្សន៍​កូរ៉េ​ ​ភ្ញាក់ផ្អើល​ចំណុច​ប្លែក​មួយ​នៅ​ប្រាសាទ​អង្គរវត្ត

  • 2019-04-09 04:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ KBS World បាន​ធ្វើ​ដំណើរ​មក​ដល់​ទឹកដី​អង្គរ​ខេត្ត​សៀមរាប​ ​ដើម្បី​ថត​កម្មវិធី​មួយ​ឈ្មោះ​ថា​ Battle Trip ដែល​បាន​ចាក់​ផ្សាយ​ជា​លើក​ដំបូង​​កាល​ពី​ថ្ងៃ​ទី ៧ ខែ​មេសា​កន្លង​ទៅ។

ក្នុង​វគ្គ​ដំណើរ​កម្សាន្ត​មក​កាន់​ប្រទេស​កម្ពុជា​នេះ ​មាន​បេក្ខភាព​ពីរ​រូប​បាន​​រៀប​ចំ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រាសាទ​អង្គរវត្ត, ប្រាសាទ​អង្គរ​ធំ, ប្រាសាទ​បេង​មាលា, ទស្សនា​ថ្ងៃ​លិច​នៅ​ភ្នំ​បាខែង, ទៅ​លេង​ទឹក​ធ្លាក់​នៅ​ភ្នំ​គូលែន និង​ភ្លក់​​មុខ​ម្ហូប​ខ្មែរ​មួយ​ចំនួន​ផង​ដែរ។

​ឈុត​ឆាក​ដំណើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត​មា​ន​ការ​រៀប​រាប់​អំពី​​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន។​ ហើយ​បេក្ខភាព​ទាំង​ពីរ​រូប​ក៏​បាន​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ប្រទះ​ឃើញ​​​ចម្លាក់​មួយ​ផ្នែក​នៃ​ប្រាសាទ​អង្គរវត្ត​ ដែល​​​មើល​ទៅ​ហាក់​ដូច​ជា​មិន​ទាន់​បាន​ធ្វើ​រួច​រាល់។ មិន​ត្រឹម​តែ​បេក្ខភាព​ទាំង​ពីរ​ទេ​ដែល​ភ្ញាក់ផ្អើល សូម្បី​តែ​អ្នក​ដែល​ទស្សនា​កម្មវិធី​នេះ ក៏​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ដែរ។

ខាង​ក្រោម​នេះ​ជា​វីដេអូ​​​ពេញ​នៃ​កម្មវិធី Battle Trip ៖​​​​​​​​​​

ចុចអាន៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;