អ្នក​ចាំ​ទី​ដៃ​ស្អិត ​Lloris របស់ Spurs ​សង្គ្រោះ​បាល់​ប៉េ​យប់មិញ ​ជាប់​កំណត់​ត្រា​ល្អ​មួយ!

  • 2019-04-10 01:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ Hugo Lloris អ្នក​ចាំ​ទី​ដៃ​ទី ១ ​របស់ Tottenham Hotspur និង​ជម្រើស​ជាតិ​បារាំង​ បាន​រួម​ចំណែក​ជួយ​ឲ្យ​ក្រុម​មាន់​គក ​យក​ឈ្នះ Manchester City ​១-០ ក្រោយ​សង្គ្រោះ​បាល់​ប៉េណាល់​ទី​​បានសម្រេច។

​មួយ​គ្រាប់ជ័យជម្នះក្នុង​ជើង​ទី​១ ​វគ្គ ៨ ក្រុម​ចុង​ក្រោយ UCL កាល​ពី​យប់​មិញ ធ្វើបានដោយការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ Son Heung min ។

Lloris លោតចាប់បាល់ពេលទាត់ចេញពីជើង Serio Aguero | រូបភាព៖ UEFA
​កំណត់​ត្រា​ល្អ​របស់​អ្នក​ចាំ​ទី​រូប​នេះ​គឺ ​សង្គ្រោះ​បាល់​ប៉េ​ណាល់ទី​បាន​ជោគជ័យ ៣ ​ដង​ជាប់​គ្នា​ទាំង​នៅ​ក្របខណ្ឌ Premier League និង UEFA champions league។ ​ម្យ៉ាង​ទៀត ​រូប​គេ​រួម​ចំណែក​ជួយ​ឲ្យ Spurs ​ឈ្នះ ៧ ​ដង​ជាប់​គ្នា​នៅ​ក្របខណ្ឌ UEFA champions league និង​បិទ​មិន​ឲ្យ​គូ​ប្រកួត​ស៊ុត​ចូល​ក្នុង​កីឡដ្ឋានWhite Hart Lane ថ្មី​របស់​ Spurs.។

​​សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

Lloris អបអរពេលសង្រ្គោះបាល់បាន | រូបភាព៖ UEFA
មិត្តរួមក្រុមអបអរ Lloris ពេលសង្រ្គោះបាល់បាន

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;