ឈ្មួញ ដើរ​ប្រមូល​ទិញ​ដើម​ខ្នុរ​​ នៅ​​ស្រុក​មួយ​ក្នុង​ខេត្ត​បាត់ដំបង

  • 2019-04-10 02:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 42

ចន្លោះមិនឃើញ

​អ្នក​ភូមិ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ចាប់ផ្ដើម​កាប់​ដើម​ខ្នុរ លក់​ឲ្យ​ឈ្មួញ​ជា​​បន្តបន្ទាប់ ដោយ​​ក្នុង​ ១​ដើម​ តម្លៃ​ចន្លោះ ពី ១៥០០០រៀល ដល់ ២៥០០០រៀល​ក្នុង​មួយ​ដើម ទៅតាម​ទំហំ​ដើមតូច ឬធំ។

​អ្នក​ភូមិ និយាយថា ​សព្វថ្ងៃមាន​ពួក​ឈ្មួញ​កំពុង​ដើរ​ប្រមូល​ទិញ​ដើម​ខ្នុរ​ហូប​ផ្លែដល់​ចម្ការ​តែម្ដង ដោយ​មិន​រើស​ដើម​ល្អ ឬ​មិនល្អ វៀច ឬ​ត្រង់​នោះ​ទេ គឺ​ឈ្មួញ​ប្រមូល​ទិញ​ទាំងអស់ សំខាន់​ឲ្យ​តែ​មាន​ដើម​ខ្នុរ។ ​យ៉ាងណាក្ដី អ្នកភូមិ​មិន​បានដឹង​ថា​តើ​ក្រុម​ឈ្មួញ​​ដើរ​ ប្រមូល​ទិញ​ដើម​ខ្នុរ​ស្រុក​នេះ​ យកទៅ​ណា ឬ​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ។​

ដើមខ្នុរ​ដែល​ចាំង​សម្បក​ក្រៅ​ហើយ ត្រូវ​ឈ្មួញ​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ខេត្ត​កំពង់ចាម (រូបភាព៖ រស្មីកម្ពុជា)

ចំណែក​​ឈ្មួញវិញ បាន​ឲ្យ​ដឹង​ដែរថា​ ពួកគាត់​បាន​ប្រមូល​ទិញ​ដើម​ខ្នុរ នៅ​ក្នុងស្រុក​សំឡូត​រាប់រយ​ម៉ែត្រគូប ជាច្រើន​លើក​មក​ហើយ។ ពេល​ប្រមូល​បាន​ច្រើន ទើប​​ដឹក​ទៅ​​ខេត្តកំពង់ចាម ដើម្បី​លក់​បន្ត​ឲ្យ​ម្ចាស់​សិប្បកម្ម​ចម្លាក់​ឈើ។​ អ្នក​ភូមិ​ដែល​មាន​ដើម​ខ្នុរ មិន​ចាំបាច់​កាប់​ខ្លួនឯង​ទេ ឲ្យ​​តែ​មាន​ដើម​ខ្នុរ​ដែល​ត្រូវ​លក់ គឺ​ឈ្មួញ​បានដាក់​កម្លាំង​កម្មករឲ្យ​កាប់ និង​ចាំង​សំបក​ក្រៅ​ចេញ យក​តែ​ខ្លឹម​ខាងក្នុង​តែ​ប៉ុណ្ណោះ​។​

​ឈ្មួញ​បាន​បន្ត​ថា បើ​ទិញ​ផ្ទាល់​តាម​ផ្ទះ ឬ​ចម្ការ គឺ​គិត​តំលៃ​តាម​ដើម​តូច ឬ​ធំ តែ​ពេល​ដឹក​យក​ទៅ​​លក់​តាម​សិប្បកម្ម នៅ​ខេត្តកំពង់ចាម​ គឺ​លក់​គិត​ជា​ម៉ែត្រ​គូប​ ​ក្នុង ១ ម៉ែត្រគូប ថ្លៃ ១លាន​រៀល។​

ប្រជាពលរដ្ឋ បាន​និយាយ​ថា អ្នកស្រុក​សំឡូត បាន​​នាំ​គ្នា​លក់​ដើម​ខ្នុរ តែ​លក់​តែ​ដើម​ខ្នុរ​ណា ​ដែល​​ចាស់​​ឆ្នាំ​​មិនសូវ​ផ្លែ ​ឬ​ដើម​ណា​ស្អុយ​​ខាង​​ក្រៅ​ប៉ុណ្ណោះ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

;