វៀតណាម នឹងបើកដំណើរការសេវាកម្មហៅ​ឧទ្ធម្ភាគចក្រ​ ជិះ​ដូច​ឡាន​តាក់ស៊ីនៅថ្ងៃ ២៥ មេសាខាងមុខនេះ

  • 2019-04-10 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​ដឹក​ជញ្ជូន FastGo ​បាន​បន្ថែម​មធ្យោបាយ​ថ្មី​មួយ​ទៀត​ដល់​អតិថិជន អាច​​ហៅ​​ឧទ្ធម្ភាគចក្រ​ជិះ ​ដូច​ឡាន​តាក់ស៊ី និង​ម៉ូតូ​កង់​បី​ចឹង​ដែរ នឹងបើក​ឲ្យ​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី ២៥ ​ខែ​មេសា ​ឆ្នាំ ២០១៩។

រូបតំណាង ឧទ្ធម្ភាគចក្រ​ ដែលFastGo ត្រៀមនឹងប្រកាសដំណើរការថ្ងៃ ២៥ ខែមេសា | រូបភាព៖ vnexpress

​នាយក​ប្រតិបត្តិ​ ​FastGo លោក Nguyen Huu ​Tuat បាន​ប្រាប់​សារព័ត៌មាន​ VnExpress ​ឲ្យ​ដឹង​ថា ​សេវា FastSky ​នឹង​ចាប់ផ្ដើម​បើក​ដំណើរការ​ឆាប់ៗ​នេះ។ ​ឧទ្ធម្ភាគចក្រ​ នេះ​អាច​ដឹក​អ្នក​ដំណើរ​បាន ១២ ​នាក់​រួម​ជាមួយ​នឹង​ភីឡុត​ផង ដោយ​ចាប់ផ្តើម​​ឆ្លង​កាត់​ពី​ទីក្រុង​ហាណួយ​ ទៅ​ភាគ​ខាង​ជើង កាត់​ទន្លេ​ក្រហម​និង​ហាឡុងបេ ​នៅ​ភាគ​ឦសាន​ប្រទេស​វៀតណាម។

​នៅ​ក្នុង​កញ្ចប់​សេវា SkyTour ​ក៏​មាន​ផ្នែក SkyWedding ទទួល​ផ្នែក​ថត Pre-wedding ​រួម​នឹង​សេវា​សង្គ្រោះ​បន្ទាន់ SkySOS ដែល​ឧទ្ធម្ភាគចក្រ​​នឹង​ចុះ​ចត​បាន​នៅ​លើ​អគារ​ខ្ពស់ៗ​ដើម្បី​សង្គ្រោះ​អ្នក​ជួប​បញ្ហា​បន្ទាន់​ផង​ដែរ។

​ចំពោះ​តម្លៃ​តាម​ផ្នែក​នៃ​សេវា​ទាំង​នោះ ​ត្រូវ​បែង​ចែក​តូចៗ​ទៀត​ ដោយតម្លៃចាប់ផ្តើមត្រូវ​ចំណាយ​ ២,៥ លាន​ដុង​ប្រមាណ​ជា ១០៧ ដុល្លារ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា ​យើង​នឹង​ផ្ដល់​ជូន​កញ្ចប់​ប្រភេទ​កណ្ដាល (Premuim Service) ​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​នានា ​ដែល​ចង់​ផ្ដល់​ឱកាស​ឲ្យ​គ្រប់​គ្នា បាន​សាក​ជិះ​​ឧទ្ធម្ភាគចក្រ​លើ​អាកាស​ឲ្យ​បាន​ម្ដង​ក្នុង​ជីវិត។

កម្មវិធីទូរសព្ទដៃ FastGo

​ចំណែក​ឯ FastGo នឹង​ផ្ដល់​ជូន​​ដំណោះស្រាយ​ផ្នែក​បច្ចេកវិទ្យា​ដូចជា កម្មវិធី​ទូរសព្ទ​សម្រាប់ទំនាក់​ទំនង​ជា​ដៃ​គូ រវាង​ភីឡុត​និង​អ្នក​ចង់​ហៅ​ឧទ្ធម្ភាគចក្រ​ហោះ​ក្នុង​ប្រទេស​វៀតណាម។

​បញ្ជាក់​ដែរ​ថាក្រុមហ៊ុន FastGo ​បាន​ចាប់ផ្តើម​ចេញមុខ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៨ ​ក្រោយ​ពេល​ប៉ុន្មាន​ខែ​ដែល Uber ​ប្រកាស​ដក​ខ្លួន​ចេញ​ពី​អាស៊ី​អាគ្នេយ៍។ FastGo ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន Start-up ​ថ្មី​មួយ​ឈ្មោះ NextTech Group ​ពង្រីក​ខ្លួន​ដល់​ទីផ្សារ​ប្រទេស​ភូមា ​កាល​ពី​ខែ​ឆ្នូ​ឆ្នាំ​២០១៨។ FastGo ​មានអ្នក​ភីឡុត​សរុប ៦ ០០០០ នាក់​ក្នុង​បញ្ជី ដែល​នឹង​ប្រែ​ក្លាយ​ជា​សេវាកម្ម​លើ​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ពេញ​និយម​ទី ២ បន្ទាប់​ពី Grab។

​បន្ថែម​លើ​នេះ​ទៀត ក្រុមហ៊ុន​ក៏​គ្រោង​នឹង​ដំណើរការ​​នៅ​ប្រទេស​សឹង្ហបុរី ​នឹង​បណ្តា​ប្រទស​ចំនួន ៥ ទៀត​ក្នុង​តំបន់​អាស៊ាន​ដូច​ជា ឥណ្ឌូនេស៊ី និង​ហ្វីលីពីន នៅ​ដំណាច់​ឆ្នាំ​ ២០១៩ នេះ៕

អត្ថបទទាក់ទង៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រក្សា

;