នៅ ស្រីពៅ ប៉ះ​ជើងខ្លាំង​ឥណ្ឌូណេស៊ី ដែល​មាន​ប្រវត្តិ​ប្រកួត​ជោគជាំ​ នៅ ONE Championship

  • 2019-04-10 06:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​ការិនី​គុនខ្មែរ នៅ ស្រីពៅ នឹង​ឡើង​ប្រកួត​ក្បាច់​គុនចម្រុះ MMA នៅ​ ONE Championship ជាលើក​ទី២ ដោយ​ត្រូវ​ប៉ះ​កីឡា​ការិនី​ម្ចាស់​ផ្ទះ Priscilla Hertati Lumban Gaol ក្នុង​ព្រឹត្តិការណ៍ ONE: FOR HONOR នា​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០១៨ នៅ​ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី។

នៅ ស្រពៅ ពេល​ប្រកួត​ដំបូង​នៅ ONE (រូបភាព៖ ONE Championship)
Priscilla ជាកីឡា​ការិនី​ដែល​មានបទពិសោធន៍​ប្រកួត​នៅ ONE ដល់​ទៅ ៩ដង (ឈ្នះ៥ដង ចាញ់៤ដង)។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​កីឡា​ការិនី វ័យ ៣០ឆ្នាំ​រូបនេះ បាន​ប្រកួត​ឈ្នះ ៥ដង និង​ចាញ់​តែម្ដង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ២០១៨។ យ៉ាងណាក្ដី ប្រកួត​ចុងក្រោយ​កាលពីខែមករា ដើមឆ្នាំកន្លងទៅ Priscilla ចាញ់​កីឡា​ការិនី Puja Tomar ដោយ​ពិន្ទុ។

ចំណែក​ នៅ​ ស្រីពៅ វិញ បាន​បង្កភាព​ភ្ញាក់ផ្អើល ដោយ​អាច​យកឈ្នះ​កីឡា​ការិនី​ថៃ Rika Ishige ក្នុង​ការប្រកួត MMA លើក​ដំបូង​ក្នុងអាជីព​របស់​ខ្លួន កាលពី​ខែកុម្ភៈ​កន្លងទៅ។ បច្ចុប្បន្ន កីឡា​ការិនី​ដែល​វិវត្តខ្លួន​ពី​​កម្មការិនី​កាត់ដេរ​រូបនេះ កំពុង​ហាត់​ប្រដាល់​សាកល​ក្នុង​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​នាង​នឹង​ហាត់ MMA ត្រៀម​ប្រកួត​នេះ នៅ​ក្លឹប Cambodian Top Team ជាមួយ​លោកគ្រូ ហ៊ុន ច័ន្ទរាជ្យ។

ស្រីពៅ ហ្វឹកហាត់​នៅ​ក្លឹប Cambodian Top Team ត្រៀម​ប្រកួត​នាពេលកន្លងមក

សូមបញ្ជាក់ថា ក្រៅពី​ស្រីពៅ ក៏​មាន​កីឡាករ​កម្ពុជា​មួយរូប​ទៀតដែរ គឺ ចាន់ រតនា ប៉ះកីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian។

ចុចអាន៖ ចាន់ រតនា ឡើង​ប្រកួត​នៅ ONE ជាថ្មី ប៉ះ​ជើងខ្លាំង​មិន​ដែល​ចាញ់​ម្នាក់ទៀត

គូប្រកួតទាំងអស់ មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;