អ្នកវិភាគ ៤រូប សុទ្ធតែ​ទាយ​ថា Man Utd ចាញ់ Barcelona នៅ UCL យប់នេះ

  • 2019-04-10 07:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបិសាចក្រហម Manchester United នឹង​បើក​ទ្វារ​កីឡដ្ឋាន Old Trafford ស្វាគមន៍​ក្រុម​ខ្លាំង​អេស្ប៉ាញ FC Barcelona នា​ម៉ោង ២រំលង​អាធ្រាត្រ​យប់នេះ ក្នុង​ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League។

នៅ​មុន​ការប្រកួត​មកដល់ អ្នកវិភាគ​ប្រចាំ​វិបសាយ​កីឡាធំៗជាច្រើន​ បាន​ព្យាករ​លទ្ធផល​រៀងៗខ្លួន ប៉ុន្តែ​ភាគច្រើន សុទ្ធ​តែ​ទស្សន៍ទាយ​ថា ក្រុម​ភ្ញៀវ Barcelona នឹង​ឈ្នះ។

[Kley Kley] សូមលើក​យក​ការ​ទស្សន៍ទាយ​របស់​អ្នក​វិភាគ​បាល់ទាត់ ៤ រូប ដែល​មាន​ដូច​ខាងក្រោម៖

  • លោក Michael Owen អតីត​កីឡាករ​របស់ Man Utd បាន​ទស្សន៍ទាយ​លើ Metro ថា Man Utd នឹង​ចាញ់ ១-២

  • លោក Ben Burrows អ្នកវិភាគ​កីឡា​ប្រចាំ​វិបសាយ The Independent ទស្សន៍ទាយថា Man Utd ១-៣ Barcelona

  • លោក Barney Corkhill អ្នក​ជំនាញ​កីឡាមកពីវិបសាយ Sports Mole ទស្សន៍ទាយថា៖ Manchester United ១-២ Barcelona

  • លោក Ben Gray មកពី​វិបសាយ 101 Great Goals ទស្សន៍ទាយថា៖ Manchester United ០-២ Barcelona

ចំណែក [Kley Kley] សូមទស្សន៍ទាយថា Man Utd ១-១ Barcelona។ ចុះ​ចំណែក​ប្រិយមិត្តវិញ?

ក្រៅពីគូនេះ ក៏នៅមាន​១គូទៀតដែរ គឺ Ajax ប៉ះ Juventus វេលា​ម៉ោង ២រំលង​អាធ្រាត្រ​ដូចគ្នា៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;