​Ronaldo ជាប់​កំណត់ត្រា​ពិសេស ​ដែល​កីឡាករ​ផ្សេង​​ពិបាក​បំបែក​បាន​នៅ ​UCL

  • 2019-04-11 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡាករ Cristiano Ronaldo ខ្សែ​ប្រយុទ្ធ​ក្រុម​សេះ​បង្កង់ Juventus ​ជាប់​កំណត់​ត្រា​ក្លាយ​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​ក្នុងប្រវត្តិសាស្រ្ត​ក្រប​ខណ្ឌ UEFA Champions League ដោយ​បង្ហាញ​ខ្លួន ១៦១ ដង​រក​បាន ១២៥ គ្រាប់​។

Ronaldo អបអរក្រោយរកគ្រាប់បាល់កាល ប៉ះ Ajax យប់មិញ | រូបភាព៖ UEFA
​ក្រៅ​ពី​រក​គ្រាប់​បាន​ច្រើន​ជាង​គេ Ronaldo ​ក៏​ជាប់​កំណត់​ត្រា​ជា​អ្នក​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុមបានជោគជ័យ ៣៩ ដង​ច្រើន​ជាង​គេ​និង​ជា​កីឡាករ​ដែល​បាន​លើក​​ពាន UEFA Champions League ៥ ដង​ច្រើន​ជាង​គេផងដែរ៕

​មួយ​គ្រាប់​យប់​មិញ​ដែល​ជា​តែត​បញ្ជូល​ទី​របស់ Ronaldo ពេល​ប៉ះ​ជាមួយ​ ​Ajax ​​ជើង​ទី ១ ក្នុង​វគ្គ​ ៨ ក្រុម​ចុងក្រោយ គឺ​ជា​ជា​គ្រាប់​បាល់​គម្រប់​ខួប ១២ ​ឆ្នាំ​ដែល​ Ronaldo ​រក​គ្រាប់​បាល់​​លើក​ដំបូង​នៅ​ UEFA Champions League កាលពីថ្ងៃទី ១០ ខែមេសា ២០០៧ និងគ្រាប់​បាល់​ទី ១២៥ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩៕

ក្រោយបញ្ចប់លទ្ធផលជើងទី ១ បានត្រឹម ១-១ ក្រុមទាំងពីរនឹងជួបគ្នាម្ដងទៀតនៅថ្ងៃអង្គារទី១៦ មេសា នៅទឹកដីអ៊ីតាលីវិញម្ដង ហើយអ្នកឈ្នះនឹងប៉ះ Spurs ឬ Manchester City សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

​សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាង​ក្រោម៖

Ronaldo ហក់តែត​បញ្ជូល​ទីចូលក្រុម Ajax យប់មិញ | រូបភាព៖ UEFA

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;