ឆេះផ្សារ Central World កណ្តាល​ក្រុង​បាងកក ស្លាប់​និង​របួស ១៧​នាក់

  • 2019-04-11 01:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាងហោចណាស់​មនុស្ស​២នាក់​បាន​ស្លាប់ និង​១៥នាក់​របួស ក្នុង​ហេតុការណ៍​ឆេះផ្សារ​ទំនើប​ Central World នៅ​កណ្តាលក្រុង​បាងកក ប្រទេស​ថៃ កាលពី​ល្ងាចថ្ងៃ​ទី១០ ខែ​មេសា ឆ្នាំ​២០១៩។ ក្នុង​ចំណោមជន​រងគ្រោះ គឺបាន​លោតចេញ​ពីជាន់​ទី៨នៃ​ផ្សារ ដែលជា​កន្លែង​ចាប់ផ្តើម​កើតមាន​អគ្គិភ័យ​នេះ។

រូបថត៖ ប៉ូលិសថៃ
លោក Aswin Kwangumang អភិបាលក្រុង​បាងកក បាន​និយាយ​ថា ភ្លើងបាន​ចាប់ផ្តើម​ឆេះ​ក្នុងបន្ទប់​ដាក់​ឯកសារ​នៅ​ជាន់ទី៨ នៃផ្សារ​ទំនើប​ដែលមាន​កម្ពស់ ១៦ជាន់​នេះ។ អាជ្ញាធរ​បាន​បិទផ្សារនេះ ដើម្បី​បើកការ​ស៊ើបអង្កេត​រកមូលហេតុនៃ​អគ្គិភ័យ​ ដែល​ចាប់ផ្តើម​ធ្វើឡើង​នៅថ្ងៃព្រហស្បតិ៍​នេះ។

លោក​បញ្ជាក់​ថា អគារ​ផ្សារទំនើប​នេះ នឹង​ត្រូវបិទ​រហូត​ទាល់តែ​មាន​ការ​បញ្ជាក់​សុវត្ថិភាព​ពី​អាជ្ញាធរ។

បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ Central World បានឱ្យដឹង​ថា អគ្គិភ័យ​នេះ ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​ប្រហែល ៣០​នាទីក្រោយវា​បាន​ចាប់ផ្តើម​កើតឡើង។

ផ្សារ​ទំនើប Central World ត្រូវបានគេចាត់ទុកថា ជា​គោលដៅ​ទេសចរ​ទំនិញ​ដ៏ធំ​បំផុត​នៅក្រុង​បាងកក ហើយក៏ជា​ផ្សារ​ដ៏​ធំ​បំផុត​លំដាប់​ទី១១ ​ក្នុង​ពិភពលោក​ផងដែរ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;