Man Utd ​ប៉ះ​ Barcelona ​យប់​មិញ​ស៊ុត​មិន​ចំ​គោល​ដៅ​មួយ​ជើង​សោះ​

  • 2019-04-11 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម FC Barcelona ​បាន​យក​ឈ្នះ Manchester United ១-០ ដោយ​បាល់​ចូល​​ទី​ខ្លួន​ឯង (Owngoal) ដោយ​​ខ្សែ​ការពារ​ Luke Shaw របស់​បិសាច​ក្រហម​ក្នុង​ទឹក​ដី Old Trafford យប់​មិញ។ ​

ខ្សែការពារ Man Utd ព្យាយាមបិទ Messi | រូបភាព៖ Dailymail
អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​ ក្រុម​បិសាច​ក្រហម ​គ្រប់​គ្រង​បាល់​បាន​តែ ៣៣% ​ប៉ុណ្ណោះ និង​ទាត់​សំដៅ​ទី Barce បាន​ ១០ ដង​ តែ​មិន​ត្រូវ​ចំគោល​ដៅ​សូម្បី​មួយ​ជើង ខណៈ​ដែល​ក្រុម​អ្នក​មាន​បុណ្យ ​គ្រប់​គ្រង​បាល់ ​៦៧% ទាត់​សំដៅ​ទី Man Utd ​បាន​ ៦ ដង និង​ទាត់​ចំ​គោលដៅ​ ៣ ជើង។

​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ទឹក​ដី Camp Nou ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ពុធ​ទី ១៧ ខែ​មេសា​ឆ្នាំ ២០១៩ ​ម៉ោង ២​យប់៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Messi អបអរជាមួយ Suarez ពេលកីឡាករ Luke Shaw ទាត់បាល់​ចូល​​ទី​ខ្លួន​ឯង | រូបភាព៖ Dailymail

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;