កម្ពុជា-អាមេរិក នឹង​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កងទ័ព​ទាំង២ ទៅថ្ងៃ​អនាគត

  • 2019-04-11 02:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍​ត្រី ចនណាតាន់ ប្រាហ្គា (Jonathan Braga) មេបញ្ជាការ បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស​តំបន់​ប៉ាស៊ីហ្វិក នៃ​កងទ័ព​សហរដ្ឋ​អាមេរិក កាលពី​រសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ បាន​ទទួល​ស្វាគមន៍ និង​បង្ហាញ​ទឹកចិត្ត​សប្បាយ​រីករាយ ដែល​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បាន​ចំណាយពេល​វេលា​មក​ចូលរួម​សិក្ខាសាលា​អន្តរជាតិ ស្តីពី​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក « PASOC 19 »។ លោក​សង្ឃឹម​ថា កង​កម្លាំង​នៃប្រទេស​ទាំងពីរ នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទៅថ្ងៃ​អនាគត។

មេបញ្ជាការ​កងទ័ព​ជើងគោក បានថ្លែង​អំណរ​គុណ មេបញ្ជាការ​បញ្ជាការដ្ឋាន​ប្រតិបត្តិការ​ពិសេស តំបន់​ប៉ាស៊ីហ្វិក ដែលបាន​អញ្ជើញ​រូបលោក និង​គណៈ​ប្រតិភូ​កងទ័ព​កម្ពុជា មក​ចូលរួម​សិក្ខា​សាលា​អន្តរជាតិ​នេះ។

លោក​ឧត្តមសេនីយ៍​ឯក បាន​បន្តថា​ទំនាក់ទំនង​កម្ពុជា-សហរដ្ឋអាមេរិក មានយូរ​មកហើយ​លើ​គ្រប់​វិស័យ ចំពោះ​វិស័យ​ការពារ​ជាតិ​កម្ពុជា និង​សហរដ្ឋ​អាមេរិក ក៏បាន​ធ្វើ​ការងារ​រួមគ្នា​ច្រើន​នាពេល​កន្លងមក ទាំងការ​ជួយ​ឧបត្ថម្ភ ការ​ហ្វឹកហ្វឺន និង​ការ​ធ្វើលំហាត់​រួមគ្នា​លើ ប្រធានបទ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ការងារ​មនុស្ស​ធម៌ និងការ​សង្គ្រោះ​គ្រោះ​មហន្តរាយ។ ល។ លោក​ ហ៊ុន ម៉ាណែត សង្ឃឹមថា​ទៅថ្ងៃ​អនាគត​ទំនាក់ទំនង​នៃ​កងទ័ព​ប្រទេស​ទាំងពីរ នឹង​បន្ត​រីកចម្រើន​ទៅថ្ងៃ​អនាគត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;