សម្តេច ស ខេង អះអាង​ថា គ្មាន​ក្រុម​ឧទ្ទាម និង​កម្លាំង​ប្រដាប់​អាវុធណា មក​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ឡើយ

  • 2019-04-11 07:31:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ស ខេង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា រហូតមក​ទល់​ពេលនេះ គ្មាន​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ណាមួយ និង​កម្លាំង​ប្រដាប់​អាវុធ​មកផ្ដួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ។ ការ​អះអាង​នេះ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​និវត្តន៍​ជន អតីត​មន្ត្រី​រាជការ កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក
សម្តេច​ក្រឡាហោម បាន​លើកឡើង​ថា ឥឡូវនេះ​កម្ពុជា​មាន​សុខ​សន្ដិភាព ស្ថិរភាព​ពេញលេញ។

​សម្តេច ស ខេង ថ្លែង​ដូច្នេះ​ក្រោយពី​អតីត​មេបក្ស​ប្រឆាំង​តែងតែ​ស្រែក​ពីក្រៅ​ប្រទេស​មក​ថា នឹងមាន​ក្រុមឧទ្ទាម និងកង​កម្លាំង​ប្រដាប់​មក​ផ្តួល​រំលំ​រាជរដ្ឋាភិបាល។

សម្ដេច មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «វាគ្មាន​របប​ណា អ្នក​គ្រប់គ្រង​ណា សម័យ​ណា ដែល​ដឹកនាំ​គ្រប់គ្រង​ប្រទេស​បាន​យូរ ហើយ​ធ្វើឲ្យ​មាន​សុខ​សន្ដិភាព ធ្វើឲ្យ​មាន​ស្ថិរភាព​ធ្វើឲ្យ​មាន​ការ​ផ្សះផ្សារ​ជាតិ និង​បម្រែបម្រួល​ជាតិ ជា​រដ្ឋ​ឯកភាព​តែមួយ​បែប​នេះ​ទេ។ គ្មាន​កម្លាំង​ឧទ្ទាម​ក្រៅ​ច្បាប់។ ប៉ុន្ដែ​វាមាន​ដែរ ប្រឆាំង​ស្រែក​នៅ​ក្រៅ​ប្រទេស​អាហ្នឹង​វា​មាន ប៉ុន្ដែ​កម្លាំង​ប្រដាប់​អាវុធ ជា​ឧទ្ទាម​ក្រៅច្បាប់ ផ្ដួល​រំលំ​រាជរដ្ឋាភិបាល នឹង​អត់មាន​ទេ»៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;