ទីបំផុត! ស្ថាបនិក WikiLeaks ត្រូវបាន​ចាប់ខ្លួន​ហើយ

  • 2019-04-11 10:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Julian Assange ស្ថាបនិក​ WikiLeaks ដែល​បាន​ចេញ​ផ្សាយ​អត្ថបទ​សម្ងាត់​ធ្វើ​ឱ្យប៉ះពាល់​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នោះ ត្រូវបាន​ចាប់ខ្លួន​ហើយ​នៅថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​លោកត្រូវ​បាន​ដកសុំសិទ្ធិ​ជ្រកកោន​ពី​ស្ថានទូត​អេក្វាទ័រ នៅ​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស។ លោក​រស់នៅ​ក្នុងក្រុង​នេះ ស្ទើរជិត ៧ឆ្នាំ​មក​ហើយ។

លោក Julian Assange នៅស្ថានទូតអេក្វាឌ័រ ក្នុងក្រុងឡុងដ៏ កាលពីឆ្នាំ២០១៧។ រូបថត៖ AP
ប៉ូលិស​ក្រុងឡុងដ៏​ បាន​ថ្លែងថា លោក Julian Assange ត្រូវ​បាន​ចាប់ខ្លួន​នៅស្ថានទូតនេះ តាម​ដីការ​របស់​តុលាការ កាលពីឆ្នាំ​២០១២ ដោយសារ​លោកបាន​ខកខាន​មិន​បង្ហាញ​ខ្លួន​នៅ​តុលាការ​។

ក្រសួង​យុត្តិធម៌​អាមេរិក បាន​ធ្វើការ​ចោទប្រកាន់​លោក Assange ដែល​មាន​អាយុ ៤៧​ឆ្នាំ​នេះ ពាក់ព័ន្ធ​នឹង​ការ​ចេញផ្សាយ​ឯកសារ​សម្ងាត់​របស់​អាមេរិក កាលពីខែ​វិច្ឆិកា ឆ្នាំ២០១៨​កន្លង​ទៅ។

លោក Assange ត្រូវបាន​សង្ស័យ​​ពាក់ព័ន្ធ​នឹង​ការជួយ​ដល់​រុស្ស៊ី ក្នុង​ការ​ជ្រៀតជ្រែក​នូវការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ​២០១៦។

លោក​បាន​សុំសិទ្ធិជ្រក​កោន​ក្នុង​ស្ថានទូត​អេក្វាឌ័រ កាលពីខែ​មិថុនា ឆ្នាំ​២០១២ ដើម្បី​ចៀសវាង​ការ​កាត់ទោស​របស់​តុលាការ​ស៊ុយអែត ដែល​បាន​ចោទប្រកាន់​លោក​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ផ្លូវភេទ។ លោក​បាន​ច្រានចោល​ការចោទ​ប្រកាន់​នេះ ហើយ​ថា ស៊ុយអែត មាន​បំណង​បញ្ជូន​លោក​ទៅ​អាមេរិក៕

ប្រភព៖ nytimes ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;