ខេត្ត​ត្បូងឃ្មុំ នឹង​មាន​សណ្ឋាគារផ្កាយ៥ និង​រោងចក្រ​កែច្នៃ​ផ្លែឈើ

  • 2019-04-12 01:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4275

ចន្លោះមិនឃើញ

គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ ជូនដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១- “KIM PICH DEVELOPMENT CO., LTD.” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ ចំនួន ៣៦៥​បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្លឹប​វាយកូនហ្គោល បឹង​ហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋាន​ទេសចរណ៍ សួន​កម្សាន្ត និង​គម្រោង​ផ្សេងៗ​ទៀត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៨ ភូមិ​អន្លង់ជ្រៃ ឃុំកក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មាន​ទុន​វិនិយោគ​ចំនួន ៩៨លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ១១១៥​កន្លែង។

២- “LBN AGRICULTURE CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ (ដំណាប់ស្វាយ, Sweet Mango Chutney, Mango Candy, Mango Squash, Mango Pickle...) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅផ្លូវ​ជាតិ​លេខ៧ ភូមិ​បេង ឃុំដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មានទុន​វិនិយោគ​ប្រមាណ ១១,៩លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៣៥​កន្លែង៕

អត្ថបទ៖ សំភី

;