ទីបំផុត រថយន្ត​ប្រណីត​ឥត​ខ្ចោះ Audi Q2 បាន​មក​ដល់​កម្ពុជា​ហើយ!

  • 2019-04-12 02:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Audi Q2 ដែល​ជា​រថយន្ត​ទទួល​បាន​ពាន​រង្វាន់​អន្តរជាតិ​ជាច្រើន​នា​ពេល​កន្លងមក​នោះ បាន​មក​ដល់​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ហើយ។ ចំពោះ​តម្លៃ គឺ​ចាប់​ពី​ ៥ម៉ឺន​ដុល្លារ​ឡើងទៅ។

ក្រៅ​ពី​ទទួល​បាន​ពាន​រង្វាន់​ផ្នែក​​រចនា រថយន្ត​ Audi Q2 ក៏​ឈ្នះ​ពាន​រង្វាន់​ផ្នែក​​សុវត្ថិភាព​ លំដាប់​ផ្កាយ ៥ ពី​ការ​ធ្វើ​តេស្ត​របស់ Euro NCAP ផង​ដែរ។

លោក យី ប៊ុន អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Audi Cambodia បាន​ឲ្យដឹងថា រថយន្ត Audi Q2 ជា​រថយន្ត​ប្រណីត​​ឥតខ្ចោះ​ ដែល​ល្អបំផុត​សម្រាប់​ការ​បើកបរ​ក្នុង​ក្រុង។ វា​ជាប្រភេទ​រថយន្ត​​ល្អ​បំផុត​សម្រាប់​ការ​បើកបរ​ប្រចាំ​ថ្ងៃ ដែល​រួម​បញ្ចូល​គ្នា​ទាំង​ការ​រចនា​ដ៏​ស្រស់​ស្អាត និង​មាន​មុខងារ​ទំនើប​ចុងក្រោយ​ជាច្រើន។

ដោយសារ​តែ​ការ​រចនា​ល្អ​ឥតខ្ចោះ បាន​ធ្វើ​ឲ្យ Audi Q2 ឈ្នះ​ពាន​រង្វាន់​ផ្នែក​រចនា​ជាច្រើន ដូចជា​ពាន​រង្វាន់ Golden Steering Wheel Compact SUV 2016, ពាន​មាស​ប្រចាំ​កម្មវិធី German Design Awards 2017, ​ពាន​ "ការ​រចនា​ផលិត​ផល​ល្អ​បំផុត" ឆ្នាំ២០១៧ ពី​ក្រុមហ៊ុន Red Dot នៅ​ចក្រភព​អង់គ្លេស និង​​ពាន​មាស​ក្នុង​កម្មវិធី Bild am Sonntag នៅ​ប្រទេស​អាល្លឺម៉ង់។ ក្រៅ​ពី​ពាន​រង្វាន់​ធំៗ​ខាងលើ រថយន្ត Audi Q2 ក៏​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ​ក្នុង​នាម​ជា​​រថយន្ត​ដែល​មាន​សុវត្ថិ​ភាព​បំផុត​លំដាប់​ផ្កាយ​ ៥ ពី​កម្មវិធី​សាកល្បង Euro NCAP (ការ​វាយ​តម្លៃ​រថយន្ត​ថ្មី) នៅអឺរ៉ុប​ផង​ដែរ។

មិន​ត្រឹម​តែប៉ុណ្ណោះ​ទេ កាលពី​ខែសីហា ឆ្នាំ២០១៨ រថយន្ត Audi Q2 ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អ្នក​ជំនាញ​គុណភាព​រថយន្ត​ "Auto Plus" របស់​បារាំង ដែល​បាន​វាយតម្លៃ​ម៉ូដែល​រថយន្ត​ចំនួន ១៦៣ លើ​ពាន​រង្វាន់​ចំនួន ៩ Categories ផ្សេង​គ្នា​ផង​ដែរ។ ក្រោយ​ការ​ត្រួត​ពិនិត្យ​ពី​ក្រុម​គណៈ​កម្មការ​វាយ​តម្លៃ​រួចមក រថយន្ត​របស់ Audi ចំនួន ៥ម៉ូដែល បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន ៥ ក្នុង​ចំណោម​ពាន​រង្វាន់​ទាំង ៧ ដែល​ក្រុមហ៊ុន Audi បាន​ចូលរួម​ គឺ​រថយន្ត Audi Q2, A3, Q3, A4 និង Q5។

សូម​បញ្ជាក់ថា រថយន្ត​ Audi Q2 ត្រូវ​បាន​រចនា​ឡើង​ ពិសេស​ដាច់​ដោយ​ឡែក​ពី​គេ។ ទាំង​ផ្នែក​ខាងមុខ ចំហៀង ផ្នែក​ខាងក្រោយ និង​ផ្នែក​ខាងក្នុង និយាយ​រួម​គឺ​ពេញ​មួយ​តួ​នៃ​ Audi Q2 ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ។ Audi Q2 ត្រូវ​បាន​ផលិត​ចេញ​ពី​រោងចក្រ​ធំ​របស់ Audi នៅ​ក្រុង Ingolstadt ប្រទេស​អាល្លឺម៉ង់​ផ្ទាល់​តែម្ដង។ អ្នក​នឹង​​ទទួល​បាន​ការ​ធានា​រយៈពេល ៣ឆ្នាំ ដោយ​មិន​គិត​ចម្ងាយ​គីឡូ​នៃ​ការ​បើកបរ នៅ​ពេល​អ្នក​ទិញ Audi Q2 #untaggable ​និង​រថយន្ត​ Audi គ្រប់​ម៉ូដែល​ពី ​Audi Phnom Penh។ កាន់​តែ​កក់ក្ដៅ​លើស​នេះ​ទៀត គឺក្រុមហ៊ុន Audi Cambodia មាន​បុគ្គលិក​​ជំនាញ​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​​លើ​គ្រប់​ម៉ូដែល​របស់ Audi រួម​ទាំង​ម៉ូដែល​ថ្មីៗ​បំផុត​ផងដែរ។ Audi Cambodia ដែល​មាន ​Showroom នៅ​តាម​បណ្ដោយ​មហា​វិថី​ព្រះ​មុនីវង្ស ក៏​មាន​គ្រឿង​បន្លាស់​ និង​សេវាកម្ម​គួរ​ជា​ទីទុក​ចិត្ត​ផងដែរ។

Audi Cambodia ស្ថិត​នៅ​មហា​វិថី​ព្រះមុនីវង្ស កែង​ផ្លូវ ៤២២ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។ ទំនាក់ទំនង​តាម​លេខទូរសព្ទ 023 2222 04 , email: contact@audi.com.kh ឬវិបសាយ www.audi.com.kh

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;