លោក​ប្រាយុទ្ធ អំពាវនាវ​ឱ្យ​ឯកភាព​ជាតិ​ឆ្ពោះ​ទៅ​រក​ប្រជាធិបតេយ្យ ​ដើម្បី​ស្តារ​ទំនុក​ចិត្ត​អន្តរជាតិ​ឡើងវិញ

  • 2019-04-12 02:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុន​ថ្ងៃសង្ក្រាន​មកដល់ នាយក​រដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាន​អំពាវនាវ​ឱ្យ​មាន​ការ​ឯកភាព​ជាតិ បង្កើត​បរិយាកាស​សន្តិភាព ឆ្ពោះ​ទៅរក​ប្រជា​ធិបតេយ្យ​ ដែល​អាច​ជួយ​ឱ្យ​ប្រទេស​នេះ​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកវិនិយោគ និង​សហគមន៍​អន្តរជាតិ​ឡើងវិញ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធី​មួយ​នៅវិមាន​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩។

រូបថត៖ វិមានរដ្ឋាភិបាលថៃ
លោក​ប្រាយុទ្ធ និយាយ​យ៉ាង​ដូច្នេះ​ថា៖ «**កុំភ្លេច​ថា បញ្ហា​កាន់តែច្រើន​ត្រូវ​បាន​បង្កើតឡើង ផល​ប៉ះពាល់​ជាច្រើន​នឹង​កើតមាន​ទៅលើ​សេដ្ឋកិច្ច។ អ្នក​ទាំងអស់​គ្នា​ត្រូវតែធ្វើការ​រួមគ្នា​ ដើម្បី​កាត់​បន្ថយ​ជម្លោះ ហើយ​អភ័យ​ទោសឱ្យគ្នា និង​ដាក់បញ្ហា​នៅ​ខាងក្រោយ​យើង ក្នុង​អំឡុង​សង្ក្រាន្ត​នេះ**»។

ជាមួយគ្នា​នោះ លោក​នាយករដ្ឋមន្រ្តី ក៏​បាន​បង្ហាញ​ពី​ក្តីបារម្ភ​ផងដែរ​ចំពោះអ្នក​ដែលមាន​ចំណូលទាប ព្រមទាំងកសិករ អ្នកដាំកៅស៊ូ និង​ដូងប្រេង ដែល​រងផលប៉ះពាល់​ដោយសារ​ផលិតផល​របស់​ពួកគេ​ធ្លាក់ថ្លៃ។ ក្នុងនោះ លោក​បាន​បញ្ជា​ឱ្យ​ត្រួតពិនិត្យ​តម្លៃ​កសិផល​យ៉ាង​ដិតដល់ និង​ប្រឹង​ប្រែង​ដោះស្រាយ​បញ្ហា​នេះ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;