អ៊ីស្រាអែល គ្រោង​ទារ​​​សំណង ២៥០ពាន់​លាន​ដុល្លារ ពី​ប្រទេស​ដែល​បង្ខំ​ឱ្យ​ជនជាតិ​ជ្វិស​ចាកចេញ

  • 2019-04-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អ៊ីស្រាអែល កំពុង​រៀបចំ​ការ​ទាមទារ​សំណង​ជំងឺចិត្ត​សរុប ២៥០ពាន់​លានដុល្លារ ពី​ប្រទេស​ចំនួន​៨ ដែល​បាន​បង្ខំ​ឱ្យ​ជនជាតិ​ជ្វិស ចាកចេញ​ពី​ប្រទេស​ទាំងនេះ ក្រោយ​ការ​បង្កើត​រដ្ឋអ៊ីស្រាអ៊ែល នៅ​ឆ្នាំ​១៩៤៨។ ប្រទេស​ទាំង៨​នោះ​រួមមាន ម៉ារ៉ុក, អ៊ីរ៉ាក់, ស៊ីរី, អេហ្ស៊ីប, យេមែន, ទុយណេស៊ី, លីប៊ី និង​អ៊ីរ៉ង់។

ជនជាតិជ្វិសនៅយេមែន ដែលត្រៀមជម្លៀសទៅកាន់អ៊ីស្រាអែល ក្នុងឆ្នាំ១៩៤៩
លោក Gila Gamliel រដ្ឋមន្រ្តី​ក្រសួង​សមធម៌​សង្គម​នៃ​ប្រទេស​អ៊ីស្រាអែល បាន​និយាយ​កាល​ពីពេលថ្មីៗនេះ​ថា ពេលវេលា​បាន​មកដល់​ហើយ ក្នុងការ​កែ​តម្រូវ​ភាព​អយុត្តិធម៌​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​កម្មវិធី (ប្រឆាំង​នឹង​ជ្វិស) នៅក្នុង​ប្រទេស​អារ៉ាប់​ទាំង៧ និង​អ៊ីរ៉ង ហើយ​ស្តារ​ឡើងវិញ​នូវ​សិទ្ធិ​ស្របច្បាប់​របស់​​ប្រជាជន​ជ្វិស​រាប់ម៉ឺន​នាក់ ដែល​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ។

បើតាម​តួលេខ​ដែល​ចុះផ្សាយ​តាម​ទូរទស្សន៍​អ៊ីស្រាអែល Hadashot TV ឱ្យដឹង​ថា ការ​ទាមទារ​សំណង​នោះ នឹង​ធ្វើឡើង​ចំពោះ​ប្រទេស២​មុនគេ គឺ ទុយណេស៊ី ប្រមាណ ៣៥ពាន់​លាន​ដុល្លារ និង​លីប៊ី ប្រមាណ ១៥ពាន់​លាន​ដុល្លារ។

យោងតាម​អង្គការ​យុត្តិធម៌​សម្រាប់​ជនជាតិ​ជ្វិស មកពី​ប្រទេស​អារ៉ាប់ ហៅ​កាត់ថា JJAC បាន​ប៉ាន់ស្មាន​ថា ជនជាតិ​ជ្វិស​ប្រមាណ ៨៥,៦ម៉ឺន​នាក់ មកពី​ប្រទេស​អារ៉ាប់​ចំនួន១០ (ប្រទេស៨ខាងលើ + អាល់ហ្សេរី និង​លីបង់) បាន​រត់គេច ឬត្រូវបាន​បង្ខំ​ឱ្យចាកចេញ ក្នុងឆ្នាំ​១៩៤៨ ខណៈដែល​កើត​មាន​កុប្បកម្ម​ហិង្សា​របស់​ជនជាតិ​អារ៉ាប់ បាន​ធ្វើឱ្យ​ជនជាតិ​ជ្វិស ស្លាប់​និង​របួស​អស់​ជាច្រើន៕

ប្រភព៖ TimeofIsrael ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;