ប្រវត្តិ​លោក ខួង អភ័យវង្ស ដើមកំណើតខ្មែរ ធ្លាប់​ជានាយករដ្ឋមន្ត្រីថៃ ​ពីអតីតកាល

  • 2019-04-15 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 68

ចន្លោះមិនឃើញ

លោក ខួង អភ័យវង្ស កើតនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩០២ នៅ​ខេត្តបាត់ដំបង បានក្លាយជានាយករដ្ឋមន្ត្រីថៃ កាលពីអតីតកាល ដោយលើកទី១ ក្នុងឆ្នាំ១៩៤៤-១៩៤៥, លើកទី២ ខែមករា ដល់ខែឧសភា ឆ្នាំ១៩៤៦, លើកទី៣ ខែវិច្ឆិកា ឆ្នាំ១៩៤៧ រហូតដល់ខែមេសា ឆ្នាំ១៩៤៨។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមបង្ហាញប្រវត្តិលោក ខួង អភ័យវង្ស ដូចតទៅ ៖ លោក​ជាអតីតនាយករដ្ឋមន្ត្រីថៃ និងជាស្ថាបនិកគណបក្សប្រជាធិបតេយ្យ មានដើមកំណើតខ្មែរសុទ្ធសាធ។ លោក ខួង អភ័យវង្ស មានឪពុក-ម្ដាយខ្មែរ សែស្រឡាយត្រកូល ចៅហ្វាទឡ្ហៈ ប៉ែន អភ័យវង្ស ដែលមានដូនតា នៅស្រុកកំណើតខេត្តកំពត។ លោកមានបិតាឈ្មោះ គទាធរ ឈុំ អភ័យវង្ស ក្រោយមកជាព្រះពញាអភ័យភូបេស្ត៍ ឈុំ អភ័យវង្ស និងមាតាខ្មែរលោកស្រី រ៉ត នៅខេត្តបាត់ដំបង។

បងប្រុសរួមបិតាគឺ លឿម អភ័យវង្ស (ខ្មែរសុទ្ធ មាតាជាខ្មែរ អ្នកស្រុកបាត់ដំបង ជីដូនមួយជាមួយ គទាធរ ឈុំ) បានទទួលងារស្នងពីឪពុក ជាព្រះពញាអភ័យភូបេស្ត៍វិញ ក្រោយពីបុត្រីច្បង បានរៀបអភិសេកជាមួយម្ចាស់ក្សត្រី របស់រាមាទី៦ សម្តេចព្រះមង្កុតក្លាវចៅយូហួ។

លោក ខួង អភ័យវង្ស បានសិក្សានៅសាលា Debsirin បន្ទាប់មកបានចូលរៀននៅមហាវិទ្យាល័យ Assumption នៃទីក្រុងបាងកក ចុងក្រោយលោកបានសិក្សា នៅមហាវិទ្យាល័យស្រាវជ្រាវ Ecole Centrale de Lyon ក្នុងប្រទេសបារាំង ហើយបន្ទាប់មកទៀតលោកបានត្រឡប់ មកធ្វើការនៅក្រសួងទូរលេខប្រទេសថៃវិញ ចុងក្រោយបានក្លាយជា នាយកប្រតិបត្តិក្រសួងមួយនេះ។

វរសេនីយ៍ត្រីហ្លួងកូវិត ខួង អភ័យវង្ស គឺជាស្ថាបនិកគណបក្សប្រជាធិបតេយ្យដំបូងគេ ក្រោយពីរាមាទី៧ បានប្រទានអំណាចរបស់ព្រះអង្គមកឲ្យរាស្ត្រ ដោយបានផ្លាស់ប្តូរពី របៀបគ្រប់គ្រងបែបរាជានិយម សម្បូរណញ្ញាសិទ្ធិរាជ មកជាប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ នៅថ្ងៃទី១០ ធ្នូ ឆ្នាំ១៩៣២។

សូមរំលឹកថា លោកបានរៀបការ ជាមួយនារីម្នាក់ឈ្មោះ Lekha Kunadilok (កូនស្រីរបស់លោក William Alfred Goone-Tilleke ដែលជាមេធាវី) ហើយប្រពន្ធរបស់លោក ត្រូវបានតែងតាំងជាសមាជិកសភា នៅឆ្នាំ១៩៤៩ ដោយក្លាយជាស្រ្តីអ្នកនយោបាយ ជនជាតិថៃដំបូងគេបំផុត ក្នុងប្រវត្តិសាស្រ្តប្រទេសថៃ។

គាត់ក៏ជាបុគ្គលដំបូង ដែលបាននាំមកនូវការបដិរូប និងការស្ថាបនាសេដ្ឋកិច្ចជាតិ ដោយបង្កើតក្រសួងគមនាគមន៍ និងក្រសួងប្រៃសណីយ៍ ដំបូងគេទៀតផង ហើយលោកបានស្លាប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៨ ដោយជន្មាយុ៦៥ឆ្នាំ។

ត្រកូលអភ័យវង្ស មានពូជពង្សដំបូងជាខ្មែរ ដែលបានចុះចូលជាមួយសៀម ហើយធ្លាប់បានគ្រប់គ្រងខេត្តបាត់ដំបង អស់ជាច្រើនជំនាន់ ឬដែលអ្នកមួយចំនួន បានចាត់ទុកថា ជាត្រកូលក្បត់ជាតិខ្មែរ។

ក្នុងរយៈពេលជាងមួយ សតវត្សរ៍វង្សត្រកូល អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបង ដល់ទៅ ៦ជំនាន់ គឺចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ ហើយខេត្តបាត់ដំបងនៅខណៈនោះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ា របស់រាជាអាណាចក្រសៀម ។ អត្ថបទនេះដកស្រង់ពី គេហទំព័រ ដែនដីនៃការចែករំលែក៕

ប្រភព៖ ដើមអម្ពិល អត្ថបទ៖ ដើមអម្ពិល

;