ឆ្កែ​ទាំង ៤ របស់​​ពូទីន សុទ្ធ​តែ​មានប្រភព​ពី​ប្រទេស​ផ្សេងគ្នា​​

  • 2019-04-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​សារព័ត៌មាន​ RT លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌឺមៀ ពូទីន​មាន​សុនខ​ចំនួន ៤ ដែល​មាន​ដូច​ខាងក្រោម៖

១.Connie៖ ជា​ឆ្កែ​ពូជ​ Labrador ពណ៌​ខ្មៅ​ដែល​លោក​ពូទីន​ទទួល​បាន​ពី​អំណោយ​របស់​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី Sergei Shoigu កាល​ពី​លោក​ពូទីន​ទើប​តែ​ក្លាយ​ជា​ប្រធានាធិបតី​រុស្ស៊ី​​ក្នុង​អំឡុង​ឆ្នាំ ២០០០។ Connie ឬ Koni នេះ​ហើយ​ ជា​សុនខ​ដែល​ដើរ​ពេញ​បន្ទប់​ប្រជុំ​រវាង​លោក​ពូទីន និង​អ្នក​ស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កាល​ពី​ឆ្នាំ ២០០៧។ Connie បាន​បាត់​បង់​ជីវិត​នា​ឆ្នាំ ២០១៤ ក្នុង​អាយុ ១៥​ឆ្នាំ។

២.Buffy៖ ជា​ឆ្កែ​ពូជ Karakachan ដែល​លោក Boyko Borisov អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ប៊ុលហ្គារី បាន​ធ្វើ​ជា​អំណោយ​ដល់​លោក​ពូទីន​ក្នុង​ន័យ​អបអរ​ដល់​កិច្ច​ព្រមព្រៀង​ថាមពល​រវាង​ប្រទេស​ទាំង​ពីរ កាល​ពី​ចុង​ឆ្នាំ ២០១០។

៣.Yume៖ ជា​ឆ្កែ​ប្រភេទ​រោម​ទន់ ដែល​ចៅហ្វាយ​ខេត្ត Akita ប្រទេស​ជប៉ុន​ ជូន​ជា​អំណោយ​ដល់​លោក​ពូទីន​ក្នុង​ន័យ​ថ្លែង​អំណរ​គុណ​ដល់​ប្រទេស​រុស្ស៊ី​ដែល​បាន​ជួយ​ជា​ជំនួយ​ផ្សេងៗ ដល់​ប្រទេស​ជប៉ុន​ ក្រោយ​ប្រទេស​អាស៊ី​ខាង​កើត​មួយ​នេះ​ បាន​រង​គ្រោះ​ដោយ​មហា​​រលក​យក្ស​ស៊ូណាមិ​កាល​ពី​ឆ្នាំ ២០១១។ ឈ្មោះ Yume មាន​ន័យ​ថា សុបិន ក្នុង​ភាសា​ជប៉ុន។

៤. Verny៖ ជា​ឆ្កែ​ពូជ Albai ពណ៌​ស លាយ​ត្នោត ដែល​លោក​ពូទីន​ទទួល​បាន​ជា​អំណោយ​កាល​ពី​ខែ​តុលា​កន្លង​ទៅ​ពី​មេ​ដឹក​នាំ​ប្រទេស​ទួរមេនីស្ថាន​ក្នុង​ន័យ​អប​អរ​ថ្ងៃ​ខួប​កំណើត​លោក​ពូទីន ព្រម​ទាំង​ដើម្បី​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ក្នុង​វិស័យ​ថាមពល។ ឈ្មោះ​ Verny មាន​ន័យ​ថា ស្មោះ​ត្រង់ ក្នុង​ភាសា​រុស្ស៊ី៕

ប្រភព៖ RT ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី
;