លោក ហ៊ុន ម៉ាណែត ធ្វើ​ទស្សនកិច្ច​នៅ​ទីភ្នាក់ងារ​ឈ្លើយសឹក-យុទ្ធជន​បាត់ខ្លួន​ក្នុងសង្គ្រាម​ នៅ​អាមេរិក

  • 2019-04-12 09:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

នៅ​ទីភ្នាក់ងារ​ឈ្លើយសឹក និង​យុទ្ធជន​បាត់ខ្លួន​ក្នុង​សង្គ្រាម នៃ​ក្រសួង​ការពារជាតិ​សហរដ្ឋអាមេរិក កាលពី​រសៀលថ្ងៃទី១០ ខែ​មេសា ឆ្នាំ​២០១៩ លោក ស្គុត អ៉ីបែល (Scott Ebell) នាយករដ្ឋបាល និង​បុគ្គលិក​ទីភ្នាក់ងារ បាន​ស្វាគម៍​យ៉ាង​កក់ក្តៅ និង​រីករាយ ចំពោះ​វត្តមាន​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​ឆ្លៀតពេល​វេលាមក​ទស្សនកិច្ច​ដោយផ្ទាល់ ឆ្លើយតប​តាមការ​អញ្ជើញ​របស់​ទីភ្នាក់ងារ។

លោក Scott Ebell បាន​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា ដែល​តែងតែ​គាំទ្រ​ដល់​ការងារ​រុករក​អដ្ឋិធាតុ យោធិន​សហរដ្ឋអាមេរិក​ដែលបាន​បាត់ខ្លួន​ក្នុងសង្រ្គាម​កន្លងមក។ លោក Scott Ebell បានបន្ថែមថា​ បើគ្មាន​ការគាំទ្រ និង​សហការ​ពី​សំណាក់​ប្រទេស​កម្ពុជា កិច្ច​ការងារ​រុករក​អដ្ឋិធាតុ នឹង​មិនបាន​ទទួល​ជោគជ័យ​ឡើយ។

លោក​នាយក​រដ្ឋបាល និង​បុគ្គលិក បាន​លើក​សរសើរ​ប្រទេស​កម្ពុជា ដែលតែងតែ​ផ្តល់ការ​សហការ​ល្អ និង​គាំទ្រ​ដល់​ក្រុម​ការងារ​រុករក​អដ្ឋិធាតុ​យោធិន​សហរដ្ឋអាមេរិក​ ដែល​បំពេញ​បេសកកម្ម​ក្នុង​ទឹកដី​កម្ពុជា ។

លោក​ឧត្តម​សេនីយ៍​ឯក បាន​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​គាំទ្រ​ដល់​កិច្ចការងារ​រុករក​អដ្ឋិធាតុ ពីព្រោះ​សម្តេច​តេជោ យល់ច្បាស់​ពី​ការបាត់​បង់​សាច់ញាតិ​នៅក្នុង​សង្រ្គាម ហើយដែល​កម្ពុជា​ធ្លាប់​ជួបប្រទះ​ និងឆ្លងកាត់​កន្លងមក។ ការបាត់បង់​សាច់ញាតិ​ដោយសារ​សង្រ្គាម ជាការ​ឈឺចាប់​មួយ​ទៅហើយ និងការ​រកមិន​ឃើញ​សព​ ជាការ​ឈឺចាប់​របស់​សាច់ញាតិ​មួយកម្រិត​បន្ថែម​ទៀត។

មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ជម្រាប​ដល់​ទីភ្នាក់នេះ​ថា បើមាន​សំណូមពរអ្វី​ក្នុងពេល​បំពេញ​ការងារ សូមភាគី​មិត្តជូន​ដំណឹង​ ដើម្បី​ភាគី​កម្ពុជា​អាចនឹង​ជួយ​សម្រប​សម្រួល៕

អត្ថបទ៖ សោភា

;