ប៉ូលិសចាប់ខ្លួនប្រធានគណបក្ស​មួយ ក្រោយ​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅរំដោះ​ជន​សង្ស័យ ១៤នាក់

  • 2019-04-14 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 34

ចន្លោះមិនឃើញ

លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋខ្មែរ ត្រូវបាន​អាជ្ញាធរ​ខេត្តព្រះវិហារ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅរំដោះ​ជនសង្ស័យ​ចំនួន ១៤នាក់ នៅក្នុង​ពន្ធនាគារ​ខេត្តព្រះវិហារ។ ជនសង្ស័យ​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹងការ​កាន់កាប់​ទន្ទ្រាន​យកដី​របស់រដ្ឋ នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព។

លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋខ្មែរ និង​មេខ្លោង​១រូបទៀត

ការចាប់ខ្លួនលោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា បានធ្វើឡើងកាល​ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់អាជ្ញាធរមានសមត្ថកិច្ច បានបង្ហាញដឹងថា លោកស្រីសុខរ័ត្ន សុវណ្ណបញ្ចៈសីលាបានដឹកនាំ​ប្រជាពលរដ្ឋដោយជិះគោយន្ត​កន្ត្រៃចំនួន ៨គ្រឿង និងម៉ូតូចំនួន ៣១គ្រឿង ប្រដាប់ដោយកាំបិតវែងខ្លីញញួរពូថៅ។ ពេល​ធ្វើដំណើរទៅដល់រដ្ឋបាលសាលាស្រុកត្រពាំង​ប្រាសាទ អ្នកស្រី​មិនព្រមចូលធ្វើការដោះស្រាយជាមួយអាជ្ញាធរទេ ហើយបានគំរាមប្រើហិង្សាមកលើសមត្ថកិច្ចចំរុះ រួចបន្តដំណើរទៅផ្លូវជាតិលេខ ៦៩B ឆ្ពោះទៅ​កាន់ផ្លូវជាតិ ៦២ ក្នុងគោលបំណងដើម្បីទាមទារ និងរំដោះជនដែលកំពុងតែជាប់ឃុំចំនួន ១៤នាក់ ក្នុងពន្ធនាគារខេត្តព្រះវិហារ។ លុះដល់ចំណុចសាលាដំណាក់ ក្រុមនេះបានបុករបាំងហាមឃាត់របស់សមត្ថកិច្ច រហូតដល់ទីស្នាក់ការបរិស្ថានតាកឹង សមត្ថកិច្ចបានធ្វើការទប់ស្កាត់ និងបង្ក្រាប ដោយបានឃាត់ខ្លួនមេខ្លោងចំនួនពីរនាក់ រួម​ទាំងប្រជាពលរដ្ឋចំនួន ៨០នាក់ (អប់រំណែនាំឱ្យត្រឡប់ទៅផ្ទះវិញ)។

មេខ្លោង​ចំនួន ២នាក់ដែលចាប់ខ្លួនមានឈ្មោះ សុខរ័ត្ន សុវណ្ណបញ្ចៈសីលា ហៅយាយម៉ែន ភេទស្រីអាយុ ៦០ឆ្នាំ និងឈ្មោះចាន់ ភាពភេទប្រុស អាយុ ៤៥ឆ្នាំ៕

អត្ថបទ៖ សោភា

;