Pogba ស៊ុត​ប៉េណាល់ទី២គ្រាប់ ជួយ​ឲ្យ Man Utd ឡើង​ឈរ​លើ Arsenal

  • 2019-04-13 23:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Paul Pogba បានស៊ុត​ពិន័យ ១១ម៉ែត្រ បញ្ចូលទី​២គ្រាប់ នៅ​នាទី ១៩ និង ៨០ ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម Manchester United យកឈ្នះ​ក្រុម​ញញួរ​ធំ West Ham United ២-១។ ១គ្រាប់​សងវិញ​របស់​ក្រុម​ភ្ញៀវ រក​បាន​ដោយ Felipe Anderson នៅនាទី ៤៩ (វីដេអូ​នៅ​ផ្នែក​ខាងក្រោម​នៃ​អត្ថបទ)

Pogba (ឆ្វេង) អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
អ្នក​ចាត់ការ​ទូទៅ​ក្រុម West Ham គឺលោក Manuel Pellegrini បាននិយាយ​ក្រោយ​ការ​ប្រកួត​ថា ក្រុមគាត់​នឹងឈ្នះ ១-០ ប្រសិន​បើអត់ VAR (វីដេអូ​ជំនួយការ​អាជ្ញាកណ្ដាល)។ ចំណែក​លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្រុម Man Utd បាន​ទទួល​ស្គាល់​ថា West Ham ពិត​ជា​លេង​ល្អ​ជាង​ក្រុម​របស់​លោកមែន។

ជ័យជម្នះ​នេះ ធ្វើ​ឲ្យ Man Utd ឡើង​ឈរ​លេខ៥ ដោយ​ចាញ់​ក្រុម​លេខ៤ Chelsea ចំនួន ២ពិន្ទុ និង​លើស​ក្រុម​លេខ ៦ Arsenal ចំនួន ១ពិន្ទុ (Arsenal សល់១ប្រកួត​ក្នុង​ដៃ) ខណៈ West Ham ឈរ​លេខ ១១៕

សូមទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;