FB, Messenger, Instagram, Whatsapp គាំង​បើក​អត់ចេញទៀតហើយ

  • 2019-04-14 12:14:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បណ្ដាញ​សង្គម Facebook បាន​ជួប​បញ្ហា​បើក​អត់ចេញ សម្រាប់​អ្នក​ប្រើប្រាស់​ជាច្រើន​លាន​នាក់​នៅ​ទូទាំង​ពិភពលោក នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។ នេះ​បើ​យោង​តាម​វិបសាយ Downdetector.com ដែល​ជា​វិបសាយ​តាមដានការ​គាំង​វិបសាយ​នានា។

រូបភាព៖ Reuters
មិន​ត្រឹម​តែ Facebook នោះទេ សេវា​កម្មផ្សេងទៀត​របស់​ក្រុមហ៊ុន​នេះ ដែល​រួមមាន​ទាំង Messenger, Instagram និង WhatsApp ផងដែរ ប៉ុន្តែ​មិន​ច្រើន​ដូច​ Facebook នោះទេ។

គួររំលឹកផងដែរថា កាលពីខែមីនា​កន្លងទៅ Facebook ក៏បានជួប​បញ្ហា​បែបនេះដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មួយចំនួន មិន​អាច​បើក​បាន​ជាច្រើនម៉ោង៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;