ចាន់ វឌ្ឍនាកា ស៊ុត​ចូល ១គ្រាប់ តែ​មិន​អាច​ជួយ​ក្រុមថ្មី យក​ឈ្នះ​ក្រុម​ចាស់​បាន

  • 2019-04-15 00:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 19

ចន្លោះមិនឃើញ

ចាន់ វឌ្ឍនាកា បាន​ស៊ុត​បញ្ចូលទី​ ១គ្រាប់ ក្នុង​ជំនួប​រវាង​ក្រុម​ PKNS ទល់​នឹង​អតីត​ក្រុម​របស់​ខ្លួន គឺ Pahang FA ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) កាលពី​យប់មិញនេះ ប៉ុន្តែមិន​អាច​ជួយ​ក្រុម​ថ្មី​របស់​ខ្លួន​ឲ្យ​ទទួល​ជ័យជម្នះ​បាននោះទេ។

នៅ​ក្នុង​ការ​ប្រកួត​នោះ វឌ្ឍនាកា បាន​ស៊ុត​បំប៉ោង​សំណាញ់ទី​ តាំងពី​នាទី ១៣ ជួយ​ឲ្យ PKNS នាំមុខ ១-០ ប៉ុន្តែ Pahang បាន​វាយ​បក​វិញ ២គ្រាប់ នៅនាទី ២៤ និង ៧៥។

សូម​បញ្ជាក់ថា នេះ​ជា​គ្រាប់​បាល់ទី២ សម្រាប់​វឌ្ឍនាកា សម្រាប់​ក្រុម PKNS ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី រដូវកាល​នេះ។

លទ្ធផល​នេះ មិន​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​ក្រុម​ទាំង ២ ប្រែប្រួល​នោះទេ ពោល​គឺ PKNS នៅ​តែ​ឈរ​លេខ ៥ ខណៈ​ Pahang នៅ​តែ​ឈរ​លេខ ២ ប៉ុន្តែចាញ់​ពិន្ទុ​​ក្រុម​កំពូល​តារាង​ Johor Darul Ta'zim តែ ២ពិន្ទុ​ប៉ុណ្ណោះ៕

សូម​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទពេញនិយម