ហង្ស​ក្រហម បន្ត​ឈរ​កំពូល​តារាង ក្រោយ​បំបាក់​តោខៀវ Chelsea

  • 2019-04-14 23:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហង្ស​ក្រហម Liverpool បានបន្ត​កំពូល​តារាង English Premier League ក្រោយយកឈ្នះ​ក្រុម​តោខៀវ Chelsea ២-០ កាលពីយប់មិញ។

តាម​ពិត​ទៅ នៅ​មុន​ការប្រកួតគូនេះ ក្រុម Manchester City បាន​ឡើង​ឈរ​លេខ១ ដោយ​លើស Liverpool ១ពិន្ទុ ក្រោយ​ឈ្នះ Crystal Palace ៣-១ ប៉ុន្តែ​ក្រោយ​មក ត្រូវក្រុម​លោក Jurgen Klopp នាំមុខ ២ពិន្ទុ​ជាថ្មី។ យ៉ាងណាក្តី ក្រុម​លោក Pep Guardiola នៅ​សល់ ១ប្រកួត​ក្នុង​ដៃ​ដដែល។

Sala សំពះ​ជាការអបអរ ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
២គ្រាប់របស់​ក្រុម​ម្ចាស់ផ្ទះ រក​បាន​ត្រឹម​ចន្លោះ​ពេល ៣ពិន្ទុ​ប៉ុណ្ណោះ Sadio Mane ក្នុង​នាទី ៥១ ​និង Mohamed Salah នៅនាទី ៥៣។

សូមបញ្ជាក់ថា ៤ប្រកួត​នៅសល់របស់ Liverpool គឺត្រូវប៉ះ​ក្រុម Cardiff (ក្រៅដី), Huddersfield (ក្នុងដី) Newcastle (ក្រៅដី) និង Wolves (ក្នុងដី)។ ចំណែក ៥ប្រកួត​នៅដល់​របស់​Man City គឺត្រូវប៉ះ Tottenham (ក្នុងដី) Man Utd (ក្រៅដី) Burnley (ក្រៅដី) Leicester (ក្នុងដី) និង Brighton (ក្រៅដី)៕

លោក Klopp អបអរ​កូនក្រុម ក្រោយ​ចប់​ការប្រកួត (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

ទស្សនា​វីដេអូហាយឡាយ រវាង Liverpool និង Man City ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;