គូឯក​ Max Muay Thai៖ កីឡាករ​គុនខ្មែរ ធឿន ធារ៉ា ប្រើ​កែង​ផ្ដួល​កីឡាករ​ថៃ ត្រឹម​ទឹកទី២

  • 2019-04-15 02:07:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 458

ចន្លោះមិនឃើញ

កីឡាករ​គុនខ្មែរ ធឿន ធារ៉ា បាន​ប្រើ​ក្បាច់​កែង​ដ៏​មុត​ស្រួច​របស់ខ្លួន ផ្ដួល​កីឡាករ​ថៃ Boolong Puyfourman ឲ្យ​សន្លប់​ត្រឹម​ទឹកទី២ ក្នុង​នាម​ជា​គូឯក​នៅសង្វៀន Max Muay Thai ប៉ាតាយ៉ា ប្រទេស​ថៃ កាលពីយប់មិញនេះ (១៤ មេសា)។

ធឿន ធារ៉ា (រូបភាព​ឯកសារ)

នៅ​ក្នុង​ការប្រកួត​នេះ ធារ៉ា និង Boolong មិន​សូវ​សម្រុក​គ្នា​ខ្លាំង​នោះទេ នៅទឹកទី១ ដោយ​ភាគច្រើនគឺ​ទាត់​ប្រយោល ឬ​ចូល​វាយ​បន្តិច​ក៏ដកថយ​រៀងខ្លួនវិញ។ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី២ ធារ៉ា ដែល​បានប្រកួត​ចាញ់​កាលពី​ខែកុម្ភៈ​កន្លងទៅ​នោះ បាន​ព្យាយាម​ប្រើ​កែង​យ៉ាង​សន្ធាប់​ តម្រង់​ទៅ​មុខ​របស់​ Boolong រហូត​បាន​សម្រេច ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់ដល់ ៨។ បន្ទាប់​ពី​រាប់​រួចភ្លាម ធារ៉ា មិន​បង្អង់យូរ ក៏​យក​ជើង​ធាក់​កណ្ដាល​ផ្ទៃមុខ​របស់ Boolong ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ម្ដងទៀត។

បន្ទាប់​ពី​នោះ​មក Boolong ហាក់​ធូរស្រាល​បន្តិច ប៉ុន្តែ​កែង​របស់​ធារ៉ា បាន​បុក​ចូល​មុខ​ម្ដងទៀត ធ្វើ​ឲ្យ Boolong សន្លប់ តដៃលែងរួច។

សូមបញ្ជាក់ថា Boolong គឺជា​ម្ចាស់​ខ្សែ​ក្រវាត់​មួយរូប របស់ Max Muay Thai៕

សូមទស្សនា​វីដេអូ​ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

;