ថ្ងៃនេះ​ ៤៤ឆ្នាំមុន សម្តេច ហ៊ុន សែន ធ្លាក់ខ្លួនពិការ​ភ្នែកម្ខាង

  • 2019-04-16 01:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​រំលឹកថា នៅថ្ងៃនេះ គឺ​ជាខួបលើកទី៤៤​ឆ្នាំ នៃការ​ធ្លាក់​ខ្លួន​ពិការ​ (ពិការភ្នែកម្ខាង) របស់​សម្តេច (១៦ មេសា ១៩៧៥-១៦ មេសា ២០១៩)។

តាមរយៈទំព័រហ្វេសប៊ុក​របស់​សម្តេច ហ៊ុន សែន បាន​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «តាំង​ពីពេល​នោះមក ខ្ញុំមិន​ដែល​និយាយ ​និង​មិនមាន​សិទ្ធិ​និយាយ​ពាក្យ (រក្សា​ការពារ​ដូច​ការពារ​ប្រស្រី​ភ្នែក) ទៀតទេ ព្រោះខ្ញុំ​ខ្លួនឯង​បាន​បាត់បង់​ប្រស្រីភ្នែក​ឆ្វេង​រួច​ទៅ​ហើយ»។

សម្តេច​នាយករដ្ឋមន្រ្តី​បន្តថា៖ «ពិតជា​ឈឺខ្លាំង​ណាស់ នៅពេល​ដែល​ខ្ញុំត្រូវ​របួស និង​គ្រូពេទ្យ​បាន​វះយក​កែវភ្នែក​ខ្ញុំចេញ។ នេះ​ហើយជារសជាតិ​នៃយុវជន​ក្នុង​សម័យ​សង្គ្រាម ខ្លះ​ពលី​ជីវិត ខ្លះដាច់​ដៃដាច់​ជើង និង​ខ្លះ​ពិការ​ភ្នែក»។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

ជាមួយ​គ្នានេះ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​ជួយ​ការពារ​សន្តិភាព និង​កុំ​ឱ្យ​សង្រ្គាម​កើតឡើង​វិញ​លើ​ទឹកដី​ដ៏​កំសត់​មួយនេះ​ជាថ្មី​ម្តងទៀត។ «លាហើយសង្គ្រាម ស្វាគមន៍​ការ​អភិវឌ្ឍ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;