ខេត្ត-រាជធានី ៨ ដែល​មាន​អ្នក​រង​គ្រោះ​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ ពីថ្ងៃទី១៣ ដល់ ១៥ មេសា

  • 2019-04-16 04:11:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 53

ចន្លោះមិនឃើញ

មនុស្ស ៤៤នាក់ បានស្លាប់ និង ១៣២នាក់ បានរងរបួស ដែល​ក្នុងនោះ​របួសធ្ងន់ចំនួន ១០០នាក់ និងរបួសស្រាល ចំនួន ៣២នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ប្រទេស​កម្ពុជា ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។ នេះ​បើយោង​តាមរបាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់​សាធារណៈ នៃអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ។

របាយការណ៍នេះ បានបន្តថា រាជធានី-ខេត្តដែលមាន​អ្នក​ស្លាប់ច្រើនជាងគេ មានដូចជា ខេត្តកំពង់ស្ពឺ គ្រោះថ្នាក់​ ៣លើក ស្លាប់ ៥នាក់, ខេត្តកណ្ដាល ៣លើក ស្លាប់ ៤នាក់ របួស ៦នាក់, ខេត្តត្បូងឃ្មុំ ២លើ ស្លាប់ ៤នាក់ របួស ២នាក់, ភ្នំពេញ ១២លើក ស្លាប់ ៣នាក់ របួស ១៤នាក់, ខេត្តកំពង់ឆ្នាំង ៣លើក ស្លាប់ ៣នាក់, ខេត្តពោធិ៍សាត់ ៧លើក ស្លាប់ ៣នាក់ របួស ១១នាក់, ខេត្តក្រចេះ ៣លើក ស្លាប់ ២នាក់ របួស ៥នាក់ និង ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ ៣លើក ស្លាប់ ២នាក់ របួស ៨នាក់។

រូបតំណាង

របាយការណ៍​​ដដែល បានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់​ចរាចរណ៍បណ្ដាលមកពីបើកលើសល្បឿនកំណត់ បើកបរក្នុងភាពស្រវឹងប្រជែង មិនប្រកាន់ស្ដាំ មិនគោរពសិទ្ធិ បត់មិន​ប្រយ័ត្ន កត្តាយានជំនិះ និង​អ្នក​បើក​ងងុយដេក៕

អត្ថបទ៖ សោភា

;