សំណង់​ព្រះវិហារ Notre Dame នៅ​ប៉ារីស​ ត្រូវ​បាន​ជួយ​សង្រ្គោះ ក្រោយ​ឆេះ​អស់ ៩ម៉ោង

  • 2019-04-16 08:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 53

ចន្លោះមិនឃើញ

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ៤០០នាក់ បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​អគារ​ព្រះវិហារ Notre Dame នៅ​ប៉ារីស​ហើយ ក្រោយ​ព្យាយាម​អស់​រយៈពេល ៩ម៉ោង។

កង​ពន្លត់អគ្គិភ័យប៉ារីស បាន​បញ្ជាក់​នៅ​លើ Twitter នា​រសៀល​ថ្ងៃ​ទី១៦ ខែមេសា​នេះ​ថា អគារ​ថ្ម​នៃ​ព្រះវិហារ​នេះ ត្រូវ​បាន​ជួយ​សង្រ្គោះ ក្រោយ​អ្នក​ពន្លត់​អគ្គិភ័យ បាន​តតាំង​អស់ ៩ម៉ោង ខណៈ​សម្ភារៈ​សិល្បៈ ត្រូវ​បាន​យក​ចេញ​ពី​អគារ​ទៅ​ទុក​នៅ​ទីសុវត្ថិភាព​ទាន់​ពេល​ផងដែរ។ អ្នកពន្លត់​អគ្គិភ័យ ២នាក់​បាន​រង​របួស ក្នុង​ប្រតិបត្តិការណ៍នេះ។

ពួកគេក៏បាន​អរគុណ​ដល់​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​សហការគ្នា​ ជួយ​សង្រ្គោះ​សំណង់​ប្រវត្តិសាស្រ្ដ​ ដែល​មានអាយុ​កាល​ជាង ៨៥០ឆ្នាំមួយនេះ។

សូម​បញ្ជាក់ថា ព្រះវិហារ​ Notre-Dame បាន​ឆាបឆេះ​ កាលពីយប់មិញនេះ។ គេប៉ាន់ស្មានថា មូលហេតុ​គឺ​អាច​ពាក់ព័ន្ធ​នឹង​ក្រុម​ជួសជុល​សំណង់នេះ។ សំណង់​ព្រះវិហារ​នេះ សាងសង់​ចន្លោះ​សតវត្ស​ទី ១២ និង​ទី១៣។ ព្រះ​វិហារ​សាសនា​នេះ ទទួល​បាន​ភ្ញៀវ​ទេសចរប្រមាណ ១៣លាន​នាក់​ជា​រៀងរាល់​ឆ្នាំ ពោល​គឺ​ច្រើន​ជាង​ភ្ញៀវ​ទេសចរ​ទៅទស្សនា​ប៉ម Eiffel Tower៕

ចុចអាន៖ ​សំណង់​ប្រវត្តិសាស្រ្ដ​ដ៏ល្បី​បំផុត​របស់​បារាំង ត្រូវ​អគ្គិភ័យ​ឆាបឆេះ

រូបភាព​ទាំងអស់ ផ្ដល់សិទ្ធិដោយ Reuters

អត្ថបទ៖ សុខ សុវត្ថិ

;