Messi ស៊ុត២គ្រាប់ ទម្លាក់ Man Utd ចេញពី Champions League

  • 2019-04-16 23:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi បានស៊ុតបញ្ចូលទី២គ្រាប់​ម្នាក់ឯង ជួយ​ឲ្យ Barcelona យកឈ្នះ Manchester United ៣-០ ក្នុងជើងទី២ UEFA Champions League កាលពីយប់មិញ។

Messi និង Coutinho អ្នករក​គ្រាប់​បាល់​ឲ្យ Barca ឈ្នះ Man Utd (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)
Man Utd ដែល​ចាញ់ ១-០ កាលពីជើងទី១ នោះ បានចាប់ផ្ដើម​យ៉ាងល្អ ប៉ុន្តែ​មិន​បានប៉ុន្មានផង ត្រូវ Messi ញាក់​ខ្សែការពារ​ ស៊ុត​ទម្លុះ​ដៃ David de Gea បានផុយៗ នៅនាទី ១៦ និង ២០។ ឈាន​ចូលតង់ទី២ នាទី ៦១ Philippe Coutinho បាន​បន្ថែម​គ្រាប់ទី៣ ធ្វើ​ឲ្យ Barca បំបាក់​ United ដោយលទ្ធផល​សរុប​ទាំង ២ ជើង ៤-០ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ។
Jones និង De Gea មិនអាចរារាំង​គ្រាប់​បាល់​របស់ Messi បានទេ (រូបភាព​ផ្ដល់សិទ្ធិដោយ Reuters)

សូមបញ្ជាក់ថា នេះ​ជា​លើកទី១ គិត​ចាប់​ពី​រដូវកាល​ ២០១៤-២០១៥ ដែល Barcelona បានឡើងដល់​វគ្គ ៤ក្រុមចុងក្រោយ UEFA Champions League៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;