VAR ជួយ Spurs ឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រលើកដំបូង ទាំងព្រលឹងចុងសក់

  • 2019-04-18 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមពីអង់គ្លេសគឺ Manchester City ត្រូវប៉ះ Spurs ដែលជាការប្រកួតជើងទី២ វគ្គ ៨ ក្រុមចុងក្រោយ ដើម្បីរកក្រុមឈ្នះឡើងទៅវគ្គឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពានរង្វាន់ UCL យប់មិញបញ្ចប់ដោយលទ្ធផល ៤-៣ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង។

Son ស៊ុតគ្រាប់ទីមួយតាមស្មើ ពេល 1-1 | រូបភាព៖ bbc
ការប្រកួតដ៏ស្វិតស្វាញរហូតនាទីលោតដល់ ៩៣ ទៅហើយ តែអាជ្ញាកណ្ដាលបានផ្លុំកញ្ចែសម្រេចមិនឲ្យគ្រាប់បាល់ទៅ Man City ក្រោយពេលដែលពិនិត្យ VAR ឡើងវិញឃើញថា គ្រាប់បាល់របស់ Sergio Aguero ជាបាល់ offside។ មួយគ្រាប់នោះបានជួយឲ្យ Spurs ឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រលើកដំបូង ទាំងព្រលឹងចុងសក់។

សូមបញ្ជាក់ថា Spurs នឹងត្រូវស្វាគមន៍ក្រុមខ្លាំង Ajax ជើងទី ១ នៅថ្ងៃទី ៣០ ខែមេសានៅទឹកដី White Hart Lane វគ្គឡើងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕

គ្រាប់បាល់ដែល អាជ្ញាកណ្ដាលសម្រេចមិនឲ្យ | រូបភាព៖ bbc
Silva អបអរពេលស៊ុតចូលរកគ្រាប់តាមស្មើ | រូបភាព៖ bbc
Pep ហួសចិត្តនឹងគ្រាប់បាល់ទី ៥ ដែលអាជ្ញាកណ្ដាលមិនឲ្យ | រូបភាព៖ bbc

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;