Mane តាមទាន់កំណត់ត្រាជើងចាស់ ក្រោយជួយ Liverpool ឡើងវគ្គ Semi ផុយៗ

  • 2019-04-18 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករសណ្ជាតិសេណេហ្គាល់ Sadio Mane រកបានមួយគ្រាប់យប់មិញរួមចំណែកជួយឲ្យ Liverpool យកឈ្នះ Porto ជើងទី ២ ដោយលទ្ធផល ៤-១ សរុបទាំងពីរជើងគឺ ៦-១ ក្នុងវគ្គ ៨ ក្រុមចុងក្រោយពាន UCL។

មិត្តរួមក្រុមអបអរ Salah រកបានមួយគ្រាប់យប់មិញ | រូបភាព៖ goal
គ្រាប់បាល់ទី ១០ របស់ Mane បានរុញឲ្យគេក្លាយជាកីឡាករអាហ្វ្រិកទី ៣ បន្ទាប់ពី Samuel Eto’o អាចរកបាន ១០ គ្រាប់ និង Didier Drogba អាចរកបាន ១៤ គ្រាប់នៅវគ្គចាញ់-ធ្លាក់ពាន UCL។

សូមបញ្ជាក់ដែរថា Liverpool នឹងត្រូវទៅជួបក្រុមខ្លាំង Barcelona ជើងទី ១ នៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៩ នៅទឹកដី Camp Nou៕

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Mane នឹង Casillas | រូបភាព៖ goal
កីឡាករ Porto ព្យាយាមតែតបញ្ជូលទី | រូបភាព៖ goal
Pepe សោកស្តាយដែលក្រុមមិនបានឡើងវគ្គបន្ត
កីឡាករ Porto ព្យាយាមកឹបស៊ុត | រូបភាព៖ goal

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;