មេបញ្ជាការវរៈព្រំដែនលេខ៦០៥៖ ប្រជាជនវៀតណាម មិនបានដោតទង់ជាតិ​លើដី​ខ្មែរទេ

  • 2019-04-18 04:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេបញ្ជាការនគរបាលវរៈព្រំដែនលេខ៦០៥ បានបដិសេធចំពោះ​ការ​ផ្សាយ​របស់​ទំព័រ​បណ្តាញសង្គម​មួយចំនួន ដែលបានផ្សព្វផ្សាយ​ថា ប្រជាជន​វៀតណាម​បានចង​ទង់ជាតិ​របស់ខ្លួន​នៅលើ​ទឹកដី​ខ្មែរ នៅ​តំបន់​ព្រំដែន​ដំបូកចែវ ស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

លោកវរៈសេនីយ៍ឯក គឹម ស្រៀង មេបញ្ជាការនគរបាលវរៈព្រំដែលលេខ ៦០៥ បានបញ្ជាក់ប្រាប់ [ខ្លីៗ] នៅព្រឹកថ្ងៃទី១៨ ខែមេសា នេះថា៖ “ចំពោះផ្ទះប្រជាជនវៀតណាម ដែលដោតទង់ជាតិវៀតណាម គឺស្ថិតក្នុងដីវៀតណាម ក្នុងភូមិប៊ិនយី ឃុំឃិនប៊ិនស្រុកអានភូ ខេត្តអានយ៉ាង មិនមែនស្ថិតក្នុងទឹកដីកម្ពុជាយើងទេ”។

រូបភាព​ដែល​គេ​បង្ហោះ​លើ​ហ្វេសប៊ុក​ថា​ពលរដ្ឋវៀតណាម​ដោតទត់ជាតិ​លើដី​កម្ពុជា
ដោយលោកបានពន្យល់ថា ខ្សែព្រំដែនពាក់កណ្តាលព្រែកប៊ិនយី ជ្រៃធំ គឺចាប់ពីចំណុច​ប្រសព្វបាសាក់-ប៊ិនយី មានប្រវែងប្រមាណ ២៥០០ម៉ែត្រ ហើយ​ចាប់ពីប្រសព្វបាសាក់-ប៊ិនយី ទៅដល់ព្រែកបាក់ដៃ មានប្រវែងប្រមាណជិត ១១គីឡូម៉ែត្រ ដូច្នេះនៅសល់ចន្លោះ ៩គីឡូម៉ែត្រ ក្នុងព្រែកប៊ិនយីនេះ គឺប្រជាជនវៀតណាម រស់នៅជាប់មាត់ព្រែកប៊ិនយី យ៉ាងច្រើនកុះករ។ ការរស់នៅនេះ គឺក្នុងទឹកដីនៃប្រទេសវៀតណាម មិនមែននៅក្នុងទឹកដីកម្ពុជាឡើយ។

លោកហ៊ាង គឹមស្រឿន អ្នកវិភាគនយោបាយ និងជាអ្នកឃ្លាំមើលការអនុវត្តព្រឹត្តិការណ៍សង្គមបានប្រកាសថា លោកនឹងដាក់ពាក្យទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំឲ្យ​មានការកោះហៅប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនដំបូកចែវ ដើម្បីមកបំភ្លឺជុំវិញករណីរឿងជនជាតិវៀតណាម បោះបង្គោលដាក់ទង់ជាតិរបស់ខ្លួន រំលោភនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេៈ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;