ទាំង​សាំង​ធម្មតា និង​ម៉ាស៊ូត សុទ្ធតែ​ឡើងថ្លៃ!

  • 2019-04-18 06:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា តម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈ​ដែល​អនុវត្ត​ពីថ្ងៃទី ១៦ ដល់ ៣០ ខែ​មេសា ឆ្នាំ​២០១៩ គឺ៖

-ប្រេងសាំង​ធម្មតា តម្លៃ ៣៨៥០រៀល​ក្នុងមួយ​លីត្រ ឡើងថ្លៃ ១០០​រៀល

-ប្រេង​ម៉ាស៊ូត តម្លៃ ៣៦០០រៀល​ក្នុងមួយ​លីត្រ ឡើង​ថ្លៃ ៥០រៀល។

សូម​ជម្រាប​ថា នេះ​ជា​ការ​ឡើង​ថ្លៃ​ជា​លើកទី៧ នៅ​​ឆ្នាំ​២០១៩​នេះ ដោយ​៖

-ពី​ថ្ងៃ​ទី​១៦-៣១ មករា ឆ្នាំ​២០១៩៖ សាំងឡើង ១០០រៀល មក ៣៣០០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៣០០រៀល។

-ពី​ថ្ងៃទី​១-១៥ កុម្ភៈ ឆ្នាំ​២០១៩៖ សាំងឡើង​ ៥០រៀល មក ៣៣៥០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៤០០រៀល។

-ពី​ថ្ងៃទី​១៦-២៨ កុម្ភៈ ឆ្នាំ​២០១៩៖ សាំងឡើង​ ៥០រៀល មក ៣៤០០រៀល, ម៉ាស៊ូតឡើង ៥០រៀល មក ៣៤៥០រៀល។

-ពីថ្ងៃទី១-១៥ មីនា ២០១៩៖ សាំងឡើង ១០០​រៀល មក ៣៥០០រៀល, ម៉ាស៊ូតឡើង ១០០រៀល មក ៣៥៥០រៀល។

-ពីថ្ងៃទី១៦-៣១ ខែមីនា ឆ្នាំ​២០១៩៖ សាំងឡើង ១៥០រៀល មក ៣៦៥០​រៀល, ម៉ាស៊ូត តម្លៃដដែល​គឺ ៣៥៥០រៀល។

-ពីថ្ងៃទី ១-១៥ ខែមេសា ​ឆ្នាំ​២០១៩៖ សាំងឡើង ១០០រៀល មក ៣៧៥០រៀល, ម៉ាស៊ូត តម្លៃ​ដដែល ៣៥៥០រៀល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;