សម្តេច ហ៊ុន សែន៖ អ្នក​បើកបរ កុំ​បង្ខំ​បើក​លឿន​យក​ឈ្នះគ្នា ពិសេស​នៅផ្លូវ​កោង ស្ពាន និង​ទី​ប្រជុំជន

  • 2019-04-18 07:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​តៃកុងឡានក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អ្នក​បើកបរ​ទូទៅ  ត្រូវតែ​គោរព​ច្បាប់ កុំ​បង្ខំ​បើក​លឿន​ប្រជែង​យកឈ្នះ​ដោយសារ​ការ​ប្រញាប់ ជា​ពិសេស​ក្នុងថ្ងៃ​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន និង​នៅលើ​ផ្លូវកោង លើ​ស្ពាន និង​នៅទីប្រជុំជន​ដែលមាន​មនុស្ស​អ៊ូអរ​ច្រើន។

ការ​អំពាវនាវនេះ ធ្វើឡើង​ខណៈ​ដែល​នៅថ្ងៃទី១៨ ខែមេសា​នេះ គឺ​ជាថ្ងៃ​ចុងក្រោយ​ដែល​ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី អាច​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មិនគិតថ្លៃ។

សម្តេច​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​យ៉ាង​ដូច្នេះថា៖ «សង្ឃឹមថា​បងប្អូន​ប្រជា​ពលរដ្ឋ និង​កូនក្មួយ​ចំនួន​ច្រើន​បានវិល ត្រឡប់​មកកាន់​លំនៅឋានវិញ​ហើយ បន្ទាប់ពី​បាន​ទៅជួបជុំ​ឪពុក​ម្តាយ និង​សាច់សារ​លោហិត នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ ដែលមាន​រយៈពេល​៣ថ្ងៃកន្លង​មកនេះ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;