គម្រោង​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ក្មេងលេង ទទួល​បាន​ការ​យល់ព្រម​ពី CDC

  • 2019-04-18 09:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ជូន​ដល់​ក្រុមហ៊ុន​ SUPERIOR INFLATABLES (CAMBODIA) CO.,LTD. លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​សម្រាប់​ក្មេងលេង​គ្រប់​ប្រភេទ។

គម្រោង​នេះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិព្រៃខ្វាវ ឃុំ​រការកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មានទុន​វិនិយោគ​ប្រមាណ ២,៩លានដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ២៤១​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;