លីគ​កំពូល​កម្ពុជា៖ កំពង់ចាម ទទួល​ភ្ញៀវ​បឹងកេត ក្រោយ​ចាញ់ ១១-០ ពីរប្រកួត​ជាប់គ្នា

  • 2019-04-19 08:01:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ខេត្ត​កំពង់ចាម នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់ ស្វាគមន៍​ក្រុម​ខ្លាំង​បឹងកេត នា​វេលាម៉ោង ៣កន្លះ​រសៀល ថ្ងៃ​អាទិត្យ​ ទី២១ ខែមេសា ឆ្នាំ២០១៩ ក្នុង​សប្ដាហ៍​ទី៤ នៃ​លីគ​កំពូល​កម្ពុជា។

ក្រុមបាល់ទាត់ខេត្តកំពង់ចាម នាការប្រកួតកន្លងមក (រូបភាព CNCC)
កាលពី​ប្រកួត​បើកឆាក កំពង់ចាម បាន​បង្កភាព​ភ្ញាក់ផ្អើល​ ដោយ​បាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា (EDC) ១-០ នៅ​ក្រៅដី ប៉ុន្តែ ២ប្រកួត​បន្ទាប់ ក្រុម​ចំណូល​ថ្មី​មួយនេះ ត្រូវ​ចាញ់​ទក់​សាច់ ១១-០ ទល់​នឹង​ក្រុម​អង្គរថាយហ្គ័រ (ក្នុង​ដី​ខ្លួនឯង) និង​ចាញ់ ១១-០ ម្ដងទៀត ទល់​នឹង​ក្រុម​ក្រសួង​ការពារជាតិ (ក្រៅដី)។

ចំណែក បឹងកេត​ វិញ ក៏​ចាប់​ផ្ដើម​រដូវកាល​ថ្មី​យ៉ាង​ល្អ​ផងដែរ គឺ​បាន​យកឈ្នះ​ក្រុមគូប្រជែង ភ្នំពេញក្រោន ៣-២ នៅ​កីឡដ្ឋាន​ Smart RSN ប៉ុន្តែ ២ប្រកួត​បន្ទាប់ ក្រុម​ជើងឯក​ ៣សម័យ​មួយនេះ រក​បាន​ត្រឹម ១ពិន្ទុ​ប៉ុណ្នោះ ដោយ​ចាញ់ EDC ១-០ និងស្មើអង្គរថាយហ្គ័រ ១-១ (ក្រៅដី​ទាំង២ប្រកួត)។

ក្រុមបឹងកេត នាការប្រកួត​កន្លងមក (រូបភាព៖ CNCC)

ការប្រកួត​រវាង​កំពង់ចាម និងបឹងកេត នឹងផ្សាយផ្ទាល់​តាមរយៈ​ YouTube CNCC។

៦គូប្រកួត​ផ្សេងទៀត នា​សប្ដាហ៍​ទី ៤ រួមមាន​ដូចខាងក្រោម៖

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០១៩

  • អាស៊ីអឺរ៉ុបយូណាយធីត vs គិរីវង់សុខសែនជ័យ ម៉ោង ៣:៣០នាទី នៅ​កីឡដ្ឋាន​អេ.អ៊ី.យូ ស្ពតផាត (ផ្សាយផ្ទាល់ កម្ពុជាថ្មី)

  • យុវជនបាទី U18 vs អង្គរថាយហ្គ័រ (ម៉ោង ៣:៣០នាទី​រសៀល នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី (ផ្សាយផ្ទាល់​ទូរទស្សន៍ BTV)

  • វិសាខា vs អគ្គិសនីកម្ពុជា ម៉ោង ៦ល្ងាច នៅកីឡដ្ឋាន​វិសាខា (ផ្សាយផ្ទាល់​ CNCC)

ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩

  • អគ្គស្នងការដ្ឋាន​នគរបាលជាតិ vs ក្រសួង​ការពារជាតិ ម៉ោង ៣:៣០នាទី​រសៀល នៅកីឡដ្ឋាន​អគ្គិសនីកម្ពុជា (ផ្សាយផ្ទាល់ BTV)

  • សូលទីឡូអង្គរ vs ណាហ្គាវើលដ៍ ម៉ោង ៣:៣០នាទី​រសៀល នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប (ផ្សាយផ្ទាល់ កម្ពុជាថ្មី)

  • ព្រះខ័៍នរាជស្វាយរៀង vs ភ្នំពេញក្រោន ម៉ោង ៦ល្ងាច នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង (ផ្សាយផ្ទាល់ BTV)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;