CDC យល់ព្រម​លើ​គម្រោង​រោងចក្រ​ផលិត​កេសកាតុង ​ទុន​ជាង ៥លាន​ដុល្លារ នៅ​វាលរេញ

  • 2019-04-19 08:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន KAMFOR RECYCLE PULP AND PAPER CO.,LTD. លើ​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ក្រដាស​កាតុង (ពី​ក្រដាស​ចាស់ៗ​ប្រមូល​ទិញ​ក្នុង​ស្រុក) និង​ផលិត​កេសកាតុង។

គម្រោង​នេះ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹងវែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មានទុន​វិនិយោគ​ប្រមាណ ៥,១លាន​ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​បាន​ចំនួន ១៨២​កន្លែង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;